យុវជនឆ្នើម ៣ក្រុម ឈ្នះពានរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែង ស្តីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ

2023/09/13 10:56:18 pm        528

ភ្នំពេញ៖ យុវជនខ្មែរចំនួន ៣ក្រុម បានឈ្នះពានរង្វាន់ផលិតវីដេអូខ្លី ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ ស្តីពី​ការ​អប់រំ​ចំណេះដឹងហិរញ្ញវត្ថុ (FECA) ប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ “ឈ្វេង​យល់​ពី​បច្ចេក​វិទ្យា​ហិរញ្ញ​វត្ថុ” ក្នុង​ចំណោមអ្នកចូលរួមប្រកួតសរុបចំនួន ៣៨ក្រុម។

លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឬទ្ធិពល និងអេបកត់លុយ និង​ជា​ស្ថាបនិក​កម្ម​វិធី​ពាន​រង្វាន់​ប្រកួត​ប្រជែង​ ស្តីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ នៅក្នុងពិធីប្រគល់ពានរង្វាន់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា នេះជាលើកទី៣ហើយ ដែល​លោក​រៀបចំ​កម្ម​វិធី​នេះ​ឡើង​ ក្នុង​គោលបំ​ណង​ផ្សព្វផ្សាយ​អំពី​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​ទៅ​ដល់​ប្រជាជន​ខ្មែរ​ តាមរយៈការប្រកួតប្រជែងគំនិតប្រកបដោយភាពច្នៃប្រឌិត ដែល​មាន​លក្ខណៈ​ជា​សិល្បៈ ​ដើម្បីឲ្យសារអប់រំងាយស្រួលយល់ និងអាចអនុវត្តបានសម្រាប់ប្រជាពលរដ្ឋគ្រប់កម្រិត។ លោក​ឲ្យ​ដឹងទៀតថា កម្មវិធីនេះ បានចូលរួមចំណែកទៅនឹងយុទ្ធសាស្រ្តជាតិ ស្តីពី​បរិយាបន្ន​ហិរញ្ញវត្ថុ​ឆ្នាំ២​០១៩-២០២៥ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង​បរិយាបន្ន​ហិរញ្ញវត្ថុ​ដល់​ប្រជាជនកម្ពុជា និងជាពិសេសយុវជន ដើម្បីជួយ​ឲ្យ​ពួក​គេ​យល់​ដឹង​ពី​សិទ្ធិ​ក្នុង​ការ​ប្រើប្រា​ស់ ជ្រើសរើស ចរចា លើសេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ឲ្យបាន​កាន់​​តែ​ប្រសើរ​ឡើង​។

ក្នុងឱកាសនោះ លោក ទិត្យ កំរង បានរំលឹកឡើងវិញអំពីអ្វីដែលហៅថា ចំណេះដឹងហិរញ្ញវត្ថុ Financial Literacy? ចំណេះដឹងហិរញ្ញវត្ថុជាជំនាញជីវិត Life Skill មួយ​ដែល​ចាំ​បាច់​សម្រាប់​ជីវិត ជាជំនាញដែលទាក់ទងនឹងការរកចំណូល ការចំណាយ បំណុល និងការសន្សំ។ លោក​បន្ថែម​ថា ចំណេះដឹងហិរញ្ញវត្ថុបង្រៀនយើងពីការរៀបចំផែនការហិរញ្ញវត្ថុ គម្រោង​ថវិកា​ផ្ទាល់​ខ្លួន​ក៏​ដូច​ជា​ក្រុម​គ្រួសារ។ ស្របពេលដែលធនធានរបស់យើងមានកម្រិត ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ជួយ​យើ​ង​ឱ្យចាត់ចែងធនធានទាំងនោះ ដើម្បីបម្រើឱ្យតម្រូវការចាំបាច់ប្រចាំថ្ងៃ អាច​ដោះ​ស្រាយ​បាន​នូវ​បញ្ហា ឬគ្រោះថ្នាក់នានាដែលមិនអាចស្មានទុកជាមុន និងធានា​បាន​នូវ​អនាគត​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​កូន​ចៅជំនាន់ក្រោយរបស់ខ្លួន។ លោកបន្តថា ជំនាញនេះកាន់តែសំខាន់សម្រាប់យុវជន ដើម្បី​ពួក​គេអាចត្រៀមខ្លួនជាមុនពេលប្រឡូកចូលក្នុងជីវិតការងារពួកគេផងដែរ។

សូម​បញ្ជាក់ថា កម្មវិធីប្រកួតប្រជែងស្តីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ (FECA) បានរៀបចំចំនួន ២លើក​រួច​មក​ហើយ​ក្នុងឆ្នាំ២០២១ ដោយក្រុមហ៊ុនឬទ្ធិពល។ ក្រុមហ៊ុននេះ បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​តាំង​ពី​ឆ្នាំ២០១២ និង​មាន​បទ​ពិសោធន៍​រៀបចំ​កម្ម​វិធី​សិក្សា​ទាក់​ទង​នឹង​ការ​បណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុនៅតាមសហគមន៍ និងយុវជន និងបានធ្វើ​ការងារ​ជាមួ​យ​បណ្តាអង្គការជាតិ និងអន្តរជាតិ ស្ថាប័នឯកជន ស្ថាប័នរដ្ឋាភិបាល និង​សាកលវិទ្យាល័យ​នានា​ជា​ច្រើន​ផ្សេង​ទៀត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃប្រព័ន្ធបណ្តាញសង្គម និង​បច្ចេក​វិទ្យា​​នាពេលបច្ចុប្បន្ន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm