ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ផ្តល់​ថវិកាលើ​ទឹកចិត្ត​ដល់​កម្លាំង​សមត្ថកិច្ច​ ដែល​មាន​ស្នាដៃ​បង្ក្រាប​គ្រឿងញៀន

2021/05/28 06:36:09 pm        141

ឧ​ត្ត​រ​មានជ័យ​៖ ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បានផ្តល់​ថវិកា​លើទឹក​ចិត្ត​ដល់​កងកម្លាំង​សមត្ថកិច្ច​ជំនាញ​ នឹង​កម្លាំង​ប្រជា​ការពារ ដែល​មាន​ស្នាដៃ ​ក្នុងការ​ចុះ​បង្ក្រាប​ស្រាវជ្រាវ​ករណី​មេខ្លោង​ចែកចាយ​គ្រឿងញៀន​ នឹង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។

គួរ​រម្លឹកថា កាល​ពី​ថ្ងៃទី​២៣ ​ឧសភា​ឆ្នាំ​២០២១ ​កន្លងមក​នេះ ​កម្លាំង​សមត្ថកិច្ច​ ចុះ​បង្ក្រាបករណី​មេខ្លោង​ចែកចាយ​គ្រឿងញៀន​ នឹង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ​នៅ​ចំណុច​ភូមិសាស្ត្រ​សង្កាត់​អូរ​ស្មាច់ ​ក្រុង​សំរោង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

លោក​ឧ​ត្ត​ម​សេនីយ៍ទោ ហួត សុធី ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បាន​ឲ្យ​ដឹងថា ​ការចុះ​ស្រាវជ្រាវ​បង្ក្រាប​ករណី​មេខ្លោង​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ នឹង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​ កាលពី​ កន្លងមក​ថ្មីៗ​នេះ ​កម្លាំង​ជំនាញ​យើង​បាន​ធ្វើ​ការ​ចុះ​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ខែ​បន្ទាប់ពី​ជនសង្ស័យ​ចំនួន​៤​នាក់​នោះ ​បាន​ធ្វើ​សកម្មភាព​បាញ់រះ​មក​លើ​សមត្ថកិច្ច​ កាលពីពេល​កន្លងមក​ ពេល​ចុះ​ធ្វើការ​ប្រដេញ​តាម​ផ្លូវ​ក្រវ៉ាត់​ព្រំដែន ​នឹង​បាន​បាញ់រះ​តប​ជាមួយ​សមត្ថកិច្ច​ជាច្រើន​គ្រាប់​បណ្តាល​ឲ្យ​សមត្ថកិច្ច​ម្នាក់ ​រង​របួសធ្ងន់​ កាលពី​ឆ្នាំ​២០២០​ នៅ​ស្រុក​អន្លង់វែង ​។ បច្ចុប្បន្ន​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ជំនាញ​ស្រាវជ្រាវ​ចាប់​ខ្លួនបាន​។

ជាមួយគ្នា​នោះដែរ​ ថវិកា​ដែល​ត្រូវ​ផ្តល់​ឲ្យ​លើកទឹកចិត្ត​ដល់​កងកម្លាំង​ដែល​មាន​ស្នាដៃ​​ ក្នុងការ​បង្ក្រាប​នោះ ​រួមមាន ៖ ​ជំនាញ​ផែន​ព្រហ្មទណ្ឌ​ចំនួន​៥០​ម៉ឺន​ ផែន​គ្រឿងញៀន​១​លាន​រៀល​ មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ស្មាច់​៥០​ម៉ឺន​រៀល ​នឹង​កម្លាំង​ប្រជា​ការពារ​២០​ម៉ឺន​រៀលផងដែរ​៕​

​អត្ថបទ ៖ ឃិន ​សារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm