ប្រជាពលរដ្ឋជាង ២០០០ គ្រួសារបានទទួលនូវអ្វីដែលខ្លួនស្នើសុំពីគម្រោងរេដបូក

2023/09/13 11:04:26 pm        299

តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ​ រួម​ជាមួយ​ក្រសួង​បរិស្ថាន បាន​ជួយ​ដល់ជនជាតិដើមភាគតិច និងប្រជាសហគមន៍​មូលដ្ឋាន​ខេត្តកោះកុង​ចំនួន​ជាង​ ២០០០ គ្រួសារ ដែល​មានដូចជាការជួយឱ្យមានជីវភាពរស់នៅប្រកបដោយនិរន្តរភាព ទឹក​ស្អាត ផ្លូវថ្នល់ បង្គន់អនាម័យ និង​រហូតដល់ជួយឱ្យបានសិក្សាថ្នាក់សាកលវិទ្យាល័យថែមទៀតផង ។ អត្ថ​ប្រយោជន៍​ទាំងអស់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បីឆ្លើយតបទៅនឹងការស្នើសុំ និងធាតុ​ចូល​របស់​អ្នក​ភូមិ​រស់នៅ​តាមជន​បទ​ក្នុង​ខេត្តកោះកុង​។

“រេដបូក” សំដៅ​លើកម្ម​វិធីកាត់​បន្ថយ​ការ​បំភាយ​ឧស័្មន​ផ្ទះ​កញ្ចក់​ដែល​បណ្ដាល​មក​ពី​ការ​បាត់ប​ង់ និង​រេច​រឹល​ព្រៃឈើ។​ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដឹកនាំដោយក្រសួងបរិស្ថាន និង​អនុវត្ត​ដោយ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ គម្រោងនេះ​បង្កើត​ប្រាក់​ចំណូល​បា​ន​ពី​ការ​លក់​ឥណទាន​កាបូន ដែលមួយផ្នែក​ធំ​នៃ​ប្រាក់​ចំណូល​ត្រូវ​បាន​ប្រើប្រាស់​ជា​អត្ថ​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​ទ្រទ្រង់​ជីវភាពសហគមន៍មូលដ្ឋាន និងអភិរក្សធនធានធម្មជាតិ។

បើប្រៀបធៀបកាលពីមុន អ្នកភូមិត្រូវដើរចម្ងាយជាង ៥ គីឡូម៉ែត្រដើម្បីទទួលបានទឹកដែលកខ្វក់ ។ តែ​បច្ចុប្បន្ន​នេះ​មានអណ្តូងទឹក​ដើរ​ដោយ​ថាមពល​សូឡាចំនួន​ ៩៤ កន្លែង ដែលបាន​ផ្តល់​ទឹក​ស្អាត​ប្រើប្រាស់​ដោយ​ងាយស្រួលជូនប្រជាពលរដ្ឋជាង ១៨០០ គ្រួសារ ។ ផ្លូវចំនួន ៥ ខ្សែដែលមានប្រវែង ៥ គីឡូម៉ែត្រ និងវែងជាងនេះ ត្រូវបានសាងសង់ឡើង ដើម្បីឱ្យការ​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ទីផ្សារ​ពី​ភូមិ​ដាច់​ស្រយាលមានភាពងាយស្រួលជាងមុន។ ផ្នែកអនាម័យក៏មានភាពប្រសើរជាងមុន តាមរយៈ​ការ​ផ្តល់​ជូន​នូវបង្គន់អនាម័យចំនួន ៧៤ កន្លែងក្នុងទូទាំងខេត្ត ។ ចំណែកផ្នែកអប់រំក៏មានការអភិវឌ្ឍ ដោយ​សាលា​មួយ​ខ្នងត្រូវបានសាងសង់ឡើងសម្រាប់សិស្សបឋមសិក្សា ហើយសិស្សចំនួន ១៦ នាក់ដែល​មក​ពី​គ្រួសារ​ក្រីក្រ ឬជាកុមារកំព្រា បានទទួល​អាហា​រូបករណ៍​ពេញ​លេញ​ ដើម្បី​សិក្សា​នៅ​សាកល​វិទ្យាល័យ​ក្នុង​រាជធានីភ្នំពេញ។ ឥឡូវនេះពលរដ្ឋជិត ៥០០ គ្រួសារទទួល​បាន​ជីវភាព​រស់​នៅ​ប្រកប​ដោយ​និរន្តរភាព​ តាមរយៈសហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ ដូច្នេះហើយ​ពួក​គាត់​មិនចាំ​បាច់​ពឹង​ផ្អែក​លើ​ព្រៃឈើ ដើម្បីរកប្រាក់ចំណូលទៀតនោះទេ។

មុនពេលគម្រោងនេះត្រូវបានអនុវត្ត អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការប្រជុំពិគ្រោះយោបល់ និង​ចុះ​សិក្សា​ជា​បន្តបន្ទាប់ ដើម្បីស្វែងយល់ពីតម្រូវការរបស់អ្នកភូមិ ទទួលសំណូមពរ និងការ​ស្នើសុំ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ និងគម្រោងលើកកម្ពស់ជីវភាពរស់នៅ ។ បន្ទាប់ពីផែនការ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​សម្របសម្រួលពីជនជាតិដើមភាគតិចនិងពីប្រជាសហគមន៍មូលដ្ឋាននិងអាជ្ញាធរមូលដ្ឋាន ការ​យល់​ព្រម​ឯកភាពពីប្រជាពលរដ្ឋនេះត្រូវបានដាក់ជូនតាមរយៈមេភូមិ មុនពេលគម្រោងចាប់ផ្តើម ។ ប្រអប់​សំបុត្របណ្ដឹង-តវ៉ាក៏ត្រូវ​បាន​ដំឡើង​នៅ​តាម​តំបន់​ និង​ទីតាំង​ដែល​ទីតាំង​អព្យាក្រឹត​ និង​ងាយ​ស្រួល​ទៅ​ដល់ ដូចជាសាលាឃុំ ឬផ្ទះមេភូមិ ដែលជនជាតិ​ដើមភាគ​តិច​ និង​ប្រជា​សហគមន៍​មូលដ្ឋាន​អាច​យក​បណ្តឹង-តវ៉ានិងសំណូមពររបស់ពួកគាត់ទៅទម្លាក់បាន យោង ដំណើរការឆ្លើយតបមតិត្រឡប់ និង​ដោះស្រាយបណ្ដឹង-តវ៉ាដែលមានស្រាប់។

លោក ស៊ី ស៊ីថា មកពីឃុំជីផាត ខេត្តកោះកុងបានមានប្រសាសន៍ថា “អាស្រ័យ​ដោយ​មាន​គម្រោង​រេដបូក​ជួរ​ភ្នំ​ក្រវាញខាងត្បូង គណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ហើយឥឡូវ​នេះ​យើង​ទទួ​ល​បាន​ទឹក​ស្អាត​ហូរចូ​លដល់ផ្ទះរបស់យើងតែម្ដងដែលបូមចេញពីអណ្តូងទឹក ។ គណៈកម្មការនេះ​ត្រូវធានា​ថា ​ទឹក​ត្រូវ​​បាន​​ប្រើប្រាស់​ដោយសន្សំសំចៃ ​ដើម្បី​ឱ្យ​គ្រួសារ​ទាំង​អស់​អាច​ទទួល​បាន​អត្ថប្រយោជន៍ដូចគ្នា​។ ចាប់ពី​ពេលនេះទៅ ​យើង​ត្រូវ​បន្ត​ការពារតំបន់ជួរភ្នំ​​ក្រវាញ​របស់​យើង ដើម្បី​រក្សា​ប្រភព​ទឹក។”

ទិត្យ សួរ ជានិស្សិតអាហារូបករណ៍ជនជាតិដើមភាគតិចជងពីតំបន់ឆាយអារ៉ែងបានលើកឡើងថា “ការ​ទទួល​បាន​ការសិក្សា ជាពិសេសតា​ម​រយៈ​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ដែល​ទទួល​បាន​ពី​គម្រោង​រេដបូក​ បាន​ជួយ​ឱ្យ​ខ្ញុំ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់​ខ្លួន​ឱ្យ​មាន​អនាគត​ល្អ​ និង​វែង​ឆ្ងាយ​សម្រាប់​ខ្ញុំ​ក៏​ដូច​ជា​សម្រាប់​គ្រួសារ​របស់ខ្ញុំតទៅអនាគត ។”

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        94
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        145
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm