
នៅថ្ងៃពុធនេះ តុលាការជាន់ខ្ពស់បំផុតរបស់អូស្រ្តាលី បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ក្រុមហ៊ុន Qantas ប្រឆាំងនឹងសចក្តីសម្រេចថាពួកគេបានរកឃើញក្រុមហ៊ុនអាកាសចរណ៍មួយ បំពានច្បាប់ដោយបណ្តេញបុគ្គលិកនៅលើដីជិត ១.៧០០នាក់ អំឡុងការរីករាលដាលឆ្លងជំងឺ COVID-19។ នេះបើយោងតាមឯកសារតុលាការ បានបញ្ចេញឲ្យដឹងនៅថ្ងៃនេះ ។
សកម្មភាពរបស់ក្រុមហ៊ុន Qantas ត្រូវបានគេចោទប្រកាន់ថា មានចេតនារារាំងនិយោជិក ពីការចូលរួមសកម្មភាពឧស្សាហកម្មមួយនេះ។
លោក Michael Kaineគឺជារដ្ឋមន្រ្តីទទួលបន្ទុកសហជីបកម្មករដឹកជញ្ជូនជាតិអូស្រ្តាលី និយាយថា នៅថ្ងៃនេះ សមាជិកគ្រួសារក្រុមហ៊ុន Qantasចំនួន ១.៧០០នាក់ ទទួលបានជោគជ័យដ៏ធំនៅតុលាការជាន់ខ្ពស់បំផុត ។ តុលាការបានច្រានចោលជាឯកច្ឆ័ន្ទបណ្តឹងឧទ្ធរណ៍របស់ក្រុមហ៊ុន ។ សកម្មភាពរបស់ពួកគេ គឺប្រឆាំងនឹងសមាជិកគ្រួសារក្រុមហ៊ុន Qantas ស្របពេលដែលការបណ្តេញបុគ្គលិកច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តអូស្រ្តាលី ត្រូវបានគេរកឃើញថាខុសច្បាប់ ។
ក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីមួយនេះ ដែលខាតបង់ប្រាក់រាប់ពាន់លានដុល្លារដោយសារការរីករាលដាលឆ្លងសកលជំងឺ COVID-19 បានអះអាងថា ពួកគេបានកាត់បន្ថយបុគ្គលិក គឺដើម្បីសន្សំការចំណាយ ហើយនិងលុបចោលការចំណាយឥតប្រយោជន៍ ។
ដោយឡែក គណកម្មការអ្នកប្រើប្រាស់ និងការប្រកួតប្រជែងអូស្រ្តាលី បានប្តឹងក្រុមហ៊ុន Qantas កាលពីថ្ងៃទី ៣១ ខែសីហាកន្លងទៅ សម្រាប់ការបំពានច្បាប់អ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងការលក់សំបុត្រយន្តហោះ សម្រាប់ជើងហោះហើរ ៨ពាន់វ៉ុល ក្រោយវាត្រូវបានលុបចោល កាលពីពាក់កណ្តាលឆ្នាំ ២០២២៕