
អតីតប្រធានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចិនលោក Wang Bin បានក្លាយជាប្រធានគួរឲ្យចាប់អារម្មណ៍ចុងក្រោយគេបំផុត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ស្របពេលវិធានការបោសសម្អាតអំពើពុករលួយរបស់ទីក្រុងប៉េកាំងលើលើឧស្សាហកម្មហិរញ្ញវត្ថុនៅតែបន្ត។
យោងតាមសាលក្រមសម្រេចចេញដោយតុលាការដែលត្រូវបានមើលឃើញដោយ BBCបានឲ្យដឹងថា លោក Wang ត្រូវបានតុលាការកាត់ទោសប្រហារជីវិត ជាមួយនឹងការបន្ធូរបន្ថយទោសរយៈពេល ២ឆ្នាំ ។
សាលក្រមសម្រេចនេះនិយាយថា ក្រោយបន្ធូរបន្ថយទោសរយៈពេល ២ឆ្នាំ ការកាត់ទោសនឹងតម្រូវឲ្យជាប់ពន្ធនាគារអស់មួយជីវិតវិញ ដោយគ្មានការដោះលែង។
កាលពីខែមេសាកន្លងទៅ ក្រុមអាជ្ញាធរ បានព្រមានថា វិធានការបោលសម្អាតនេះ នៅមិនទាន់ចប់នោះទេ។
តុលាការនៅទីក្រុង Jinan ស្ថិតក្នុងខេត្តភាគកើតសានទុង ប្រទេសចិន បានរកឃើញថា លោក Wang មានទោសទទួលសំណូក ៤៤,៦លានដុល្លារ។
លោក Wang ដែលជាប្រធានបក្សកុម្មុយនិស្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចិន ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំផងដែរ សម្រាប់ការលាក់លៀមលុយជាង ៧,៤លានដុល្លារនៅប្រាក់បញ្ញើបរទេស។
លោក Wang គឺជាអតីតប្រធានក្រុមហ៊ុនចុងក្រោយគេនៃស្ថាប័នហិរញ្ញវត្ថុធំរបស់ចិន ដែលបានជាប់ជុងក្នុងវិធានការបោលសំអាតរបស់លោកប្រធានាធិបតី Xi Jinping លើករណីអំពើពុករលួយក្នុងឧស្សាហកម្មតម្លៃ ៦០សែនកោដិដុល្លារមួយនេះ៕