
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក(CDC) បានជំរុញឲ្យប្រើប្រាស់ដ៏ទូលំទូលាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ធ្វើបច្ចុប្បន្នភាព ស្របពេលដែលប្រទេសមួយនេះ ត្រៀមចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ។
ការសម្រេចចិត្តនេះ នឹងចាកវ៉ាក់សាំងលើអ្នករាល់គ្នាដែលមានអាយុចាប់ពី ៦ខែឡើងទៅ ។
ប្រធាន CDC លោក Mandy Cohen បានផ្តល់ការសម្រេចចិត្តបែបនេះ កាលពីថ្ងៃអង្គារ ក្រោយក្រុមទីប្រឹក្សាជាន់ខ្ពស់នៅក្នុងទីភ្នាក់ងាររបស់លោក ជួបជុំគ្នា ហើយនិងការបោះឆ្នោតលើដូសណែនាំរបស់ក្រុមហ៊ុន Pfizer, BioNTech SE និងក្រុមហ៊ុន Moderna ទទួលបានសំឡេង ១៣សំឡេង ទល់នឹង ១សំឡេង ។
វ៉ាក់សាំងបង្ការជំងឺ COVID-19 ធ្វើបច្ចុប្បន្នភាពនេះ មានគោលដៅលើវីរុសបំប្លែងថ្មី XBB.1.5 ដែលកំពុងរីករាលដាលខ្លាំងនៅសហរដ្ឋអាមេរិក ។
ការប្រើប្រាស់ដ៏ទូលំទូលាយវ៉ាក់សាំងបង្ការជំងឺ COVID-19នៅសហរដ្ឋអាមេរិក គឺខុសប្លែកគ្នាពីបណ្តាលប្រទេសផ្សេងទៀតនៅអឺរ៉ុប ដែលពួកគេផ្តល់អាទិភាពខ្លាំងលើមនុស្សចាស់ និងមនុស្សពេញវ័យ ។
សូមបញ្ជាក់ថា ករណីឆ្លងជំងឺ COVID-19 និងការចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បានកើនឡើងនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី ប៉ុន្តែនៅតែមានកម្រិតទាបជាងករណីឆ្លងឡើងដល់កម្រិតកំពូលកាលពីលើកមុន ៕