
នាយកប្រតិបត្តិនៃប្លុកនេះ បាននិយាយនៅថ្ងៃពុធនេះថា សហភាពអឺរ៉ុប ត្រូវតែចូលរួមបន្ថែមទៀតជាមួយបណ្តាប្រទេសនៅអាហ្វ្រិក ដោយចោទប្រកាន់រុស្ស៊ីថាបានបង្កភាពចលាចលនៅក្នុងតំបន់សាហែល (Sahel) និងនិយាយថា រដ្ឋប្រហារយោធាធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់ ដែលធ្វើឲ្យវាងាយប្រឈមនឹងហានិភ័យនៃអំពើភេរវកម្ម។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅក្នុងសុន្ទរកថាគោលនយោបាយប្រចាំឆ្នាំរបស់លោកស្រីទៅកាន់សភាអឺរ៉ុបនៅថ្ងៃពុធនេះថា៖«នេះគឺជាការព្រួយបារម្ភដោយផ្ទាល់សម្រាប់អឺរ៉ុប សម្រាប់សន្តិសុខ និងវិបុលភាពរបស់យើង»។
លោកស្រីបាននិយាយថា៖«យើងត្រូវបង្ហាញពីការរួបរួមនៃគោលបំណងដូចគ្នាឆ្ពោះទៅកាន់ទ្វីបអាហ្វ្រិក ដូចដែលយើងបានបង្ហាញសម្រាប់ប្រទេសអ៊ុយក្រែន។ យើងត្រូវផ្តោតលើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលស្របច្បាប់ និងបណ្តាអង្គការក្នុងតំបន់»។
លោកស្រី Von der Leyen ដែលត្រូវរំពឹងយ៉ាងទូលំទូលាយថា នឹងស្វែងរកអាណត្តិទី២សម្រាប់នាយកប្រតិបត្តិរបស់សហភាពអឺរ៉ុប បន្ទាប់ពីការបោះឆ្នោតទូទាំងទ្វីបនៅឆ្នាំក្រោយ បាននិយាយនៅពេលដែលប្លុកនេះ បានសន្យាថា ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅភាគខាងត្បូងសកលលោក ដំណើរការក្នុងល្បឿនមួយយឺត។