
ចំនួនអ្នកស្លាប់នៅក្នុងប្រទេសលីប៊ី បានកើនដល់ជាង៦.០០០នាក់ បន្ទាប់ពីព្យុះដ៏កំណាចដែលបានបង្កការបំផ្លិចបំផ្លាញក្នុងតំបន់នេះ ដោយបានហូរកួចភូមិឋានជាច្រើនទាំងមូលតាមទឹក និងបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងជាច្រើននាក់ទៀតនៅតែបាត់ខ្លួននៅឡើយរហូតមកដល់ពេលនេះ។
បន្ទាប់ពីគ្រោះធម្មជាតិដ៏មហន្តរាយនេះ ទីក្រុង Derna នៃតំបន់សមុទ្រមេឌីទែរ៉ាណេ បានរកឃើញថាខ្លួនត្រូវបានបំផ្លាញដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើយដោយព្យុះដ៏ខ្លាំងមួយបានបណ្តាលឱ្យទំនប់ទឹកនៅពីលើទីក្រុងបានបាក់កាលពីយប់ថ្ងៃអាទិត្យដ៏អាក្រក់ដែលបណ្តាលឱ្យទឹកហូរកួចនាំយកអគារកម្ពស់ច្រើនជាន់ជាច្រើន ខណៈសមាជិកគ្រួសារទាំងឡាយកំពង់លង់លក់ក្នុងដំណេក