កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងសម្រេចលទ្ធផលស្ថាបនាបានជាង ៩០%ហើយ

2023/09/14 08:52:24 am        1.6 K

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង បច្ចុប្បន្ន​សម្រេច​លទ្ធផល​បាន​ជាង​៩០%​ហើយ ខណៈដែលគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ដែល​ជា​ស្ពាន​ធំ​មាន​រហូត​ដល់​ទៅ ៤គន្លង កំពុងត្រូវបានយកចិត្តទុកដាក់ពន្លឿនការស្ថាបនា។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង មក​ដល់​បច្ចុប្បន្ន​នេះស​ម្រេច​លទ្ធផល​បានជាង​៩០%​ហើយ ខណៈដែលគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ដែល​ជា​ស្ពាន​ធំ​មាន​រហូតដល់ទៅ ៤គន្លង គឺ២គន្លងទៅ និង២គន្លងមក កំពុងត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពន្លឿន​ការ​ស្ថាបនា ដោយរំពឹងថានឹងរួចរាល់ដំណាលគ្នា ជាមួយនឹងគម្រោងពង្រីក និងលើក​កម្រិត​កំណាត់​ផ្លូវជាតិលេខ៥ខាងលើ ដើម្បីសម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជា​ពលរដ្ឋ និងទេសចរណ៍ ពិសេសកាត់បន្ថយការកកស្ទះនៅទីប្រជុំជនក្រុងពោធិ៍សាត់។

នេះគឺជាលទ្ធផលដែលត្រូវបានលើកឡើងនាបេសសកកម្មការងាររបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋ​មន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដែលបាន​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួងចុះត្រួតពិនិត្យគម្រោងកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់​លើ​ដី​ចំណី​ផ្លូវ​មុខ​សាលា​រៀន​ជ្រៃបាក់ ក្នុងខេត្តកំពង់ឆ្នាំង ដែលជា​គម្រោង​សាកល្បង​របស់​ទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា ដែលហៅថា JICA បានបញ្ចប់ការ​សាង​សង់​ក្នុង​ឆ្នាំ​២០១៩។ ការបំពេញបេសសកកម្មការងារតាមខ្សែផ្លូវជាតិលេខ៥នេះ ឯកឧត្តមរដ្ឋមន្ត្រី និង​គណៈ​ប្រតិភូអមដំណើរ បានចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អមនិងគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​ផង​ដែរ​។​

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដូចជា អាច​បង្កើន​ការ​នាំ​ចេញនាំចូល និងជាផ្លូវមួយ​ប្រកប​ដោយ​សក្តានុពល​ខ្ពស់​សម្រាប់​បម្រើ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើស​ពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមាន​ជីវភាព​កាន់​តែ​ល្អ​ប្រសើរ​តាមរយៈ​កំណើន​នៃ​ការ​អភិវឌ្ឍ វិនិយោគ និងទេសចរណ៍។

សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ គឺជាផ្លូវអាស៊ានហាយវេលេខ១ ដែល​មាន​ប្រវែង​ផ្លូវ ៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មានជ័យ។ ការស្ថាបនាផ្លូវជាតិលេខ៥ បានបែងចែកចេញជា ៣កំណាត់ គឺកំណាត់ទី១ ភាគ​ខាងជើង បាត់ដំបង-សិរីសោភ័ណ កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម និង​កំណាត់​ទី៣ ភាគកណ្តាល ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត ដោយ​ស្ថាបនា​ជា​ផ្លូវ​បេតុង​កៅស៊ូ ​AC មានទំហំទឹកប្រាក់គម្រោងប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

អតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា
2026/07/12 03:38:40 pm        2
ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង
2026/07/12 02:50:13 pm        1
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
2026/07/12 02:15:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

2026/07/12 03:38:40 pm
​ពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ២៣គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបាត់ដំបង
2026/07/12 02:50:13 pm
​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកម្មវិធីរត់ ដើម្បីការអប់រំកុមារព្រំដែន
2026/07/12 02:15:42 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ
2026/07/12 02:01:45 pm
​មនុស្ស ៦នាក់រងការបាញ់ប្រហារ និងមនុស្ស ២នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារនៅទីក្រុង Toronto ប្រទេសកាណាដា
2026/07/12 01:58:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/12 04:15:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/11 09:42:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am