បទវិភាគ៖ ការបង្កើនទំនាក់ទំនងជាមួយអាមេរិក វៀតណាមហាក់កំពុងដើរក្រឡាអុកដ៏គ្រោះថ្នាក់?

2023/09/14 04:17:33 pm        241

កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិកលោក Joe Biden បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសវៀតណាម។ អាចថាមិនមែនជារឿងចម្លែកទេ ដែល​អាមេរិកបង្កើនចំណងមិត្ដភាពជាមួយវៀតណាមកាន់តែខ្លាំងជាងមុន ប៉ុន្ដែអ្វី​ដែល​ត្រូវ​បាន​ចាប់​អារម្មណ៍​ច្រើនសម្រាប់ដំណើរទស្សនកិច្ចលោក Joe Biden ទៅកាន់ប្រទេសវៀតណាម ដោយ​សារ​លោកសុខចិត្ដចោលកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី តែហោះ​ទៅ​វៀតណាម​ឯណោះ​វិញ​។ ដូច្នេះតើលោក Joe Biden មានចេតនាអ្វីឱ្យពិតប្រាកដ?

ជាការពិត សម្រាប់មហាអំណាចអាមេរិកផលប្រយោជន៍គឺជារឿងធំបំផុត ព្រោះ​អាមេរិក​អាច​បាន​ផល​ចំណេញ​ពីវៀតណាមទាំងផ្នែកភូមិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ច។ ចំណេញ​ផ្នែក​ភូមិ​សាស្ដ្រ​នយោបាយត្រង់ថា អាមេរិកមើល​ឃើញ​ពី​ចំណុច​ក្ដៅ​ដែល​វៀតណាម​កំពុង​មាន​ជាមួយ​ចិន​នៅ​សមុទ្រ​ចិនខាងត្បូង។ អាមេរិកក្ដាប់បានឱកាសនៅពេលវៀតណាមកំពុងត្រូវការជំនួយ និង​ត្រូវ​ការ​ខ្នងបង្អែកជាចាំបាច់ដើម្បីតតាំងជាមួយចិន កុំឱ្យចិនបង្ក​ព្យុះភ្លៀង​តាម​អំពើ​ចិត្ដ​នៅ​ដែន​ជម្លោះ​ក្នុង​សមុទ្រចិនខាងត្បូង។ នេះជាពេលវេលា​ល្អ​សម្រាប់​អាមេរិក​ចូល​កាន់​តែ​កៀក​វៀតណាម​ដើម្បី​ផ្ដល់​ទំនុកចិត្ដ។

លោក Joe Biden ប្រធានាធិបតីអាមេរិក និងប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅក្នុងជំនួបពិភាក្សាបានទាមទារឱ្យមានការដោះស្រាយក្រោមបទដ្ឋានអន្ដរជាតិ ចំពោះ​ការប្រកួតប្រជែងលើផ្លូវទឹកជាយុទ្ធសាស្ត្រនៅសមុទ្រចិនខាងត្បូង។ លោក Biden និង​លោក Trong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា មេដឹកនាំ​ទាំង​ឡាយ​បាន​គូស​បញ្ជាក់​ពី​ការគាំទ្រឥតងាករេរបស់ពួកគេសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ដោយគ្មានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។ ក្រៅពីនោះ ពួកគេក៏​បាន​អំពាវនាវ​ឱ្យ​មានសេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរ រួមទាំងការ​ហោះហើរ​ពាណិជ្ជកម្ម​ស្រប​ច្បាប់​ ដោយគ្មានការរារាំងនៅក្នុងសមុទ្រចិនខាងត្បូង។ ដើម្បីប្រ​ឆាំង​ចិន​មិន​ឱ្យ​ក្លាយ​ជា​មហា​អំណាច​លេខ​មួយនៅក្នុងលោក អាមេរិកហ៊ានលះបង់មិនស្ដាយសហការជាមួយដៃគូ។ មើល​ឃើញជាអាទិ៍មានកោះតៃវ៉ាន់ ដែលអាមេរិកធ្លាប់បាននិយាយចំៗថា ប្រសិនបើចិន​ហ៊ាន​វាយ​លុក​តៃវ៉ាន់ ខ្លួននឹងផ្ដល់ការគាំទ្រដល់តៃវ៉ាន់ភ្លាម។ អាមេរិកបាន​ទាំង​ហ៊ាន​លក់​អាវុធ​តម្លៃ​រាប់​រយ​លាន​ដុល្លារ​ទៅ​ឱ្យតៃវ៉ាន់ជាបន្ដបន្ទាប់ មិនខ្វល់ពីការព្រមានរបស់ទីក្រុងប៉េកាំងឡើយ។

ទាក់ទងនឹងផលប្រយោជន៍សេដ្ឋកិច្ចវិញ សក្តា​នុពល​របស់​វៀតណាម​ដែល​ទាញ​កែវ​ភ្នែក​មេ​ដឹក​នាំ​នៃ​ប្រទេស​មហាអំណាចឱ្យធ្វើដំណើរទៅមើលផ្ទាល់ គឺដោយសារតែ​ក្រុង​ហាណូយ​មាន​កម្លាំង​ពលកម្ម​វ័យ​ក្មេង និងមានការអប់រំខ្ពស់។ វាក៏បានជំរុញ​ស្មារតី​នៃ​ភាព​ជា​សហគ្រិន​ដែល​ធ្វើ​ឱ្យ​វៀតណាម​មាន​ភាពទាក់ទាញខ្លាំងចំពោះវិនិយោគិនអាមេរិក ជាពិសេសអ្នកដែល​ចង់​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន។ ក្រុមហ៊ុនធំៗរួមមាន Dell, Google, Microsoft និង Apple បានផ្លាស់ប្តូរផ្នែក​នៃ​បណ្តាញ​ផ្គត់ផ្គង់​របស់​ពួក​គេ​ទៅកាន់​ប្រទេស​វៀតណាម​ក្នុង​ប៉ុន្មានឆ្នាំថ្មីៗនេះ។ អាមេរិកក៏ចាត់​ទុក​វៀតណាម​ជា​ទីផ្សារ​ដ៏​មាន​សក្ដានុពល​សម្រាប់​សព្វាវុ​ធ និងបរិក្ខារយោធា។

អស់រយៈពេលជាង៥០ឆ្នាំ ចាប់តាំ​ង​ពី​ទាហាន​អាមេរិក​ចុង​ក្រោយ​បាន​ចាក​ចេញ​ពី​ប្រទេស​វៀតណាម ​លោក Joe Biden បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ដើម្បីចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ដែល​នឹងនាំ​អតីត​សត្រូវ​របស់​ខ្លួន​កាន់​តែ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា​ជាង​ពេល​មុនៗ​។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គឺជាការ​លើក​កម្ពស់​ទំនាក់​ទំនង​ដ៏​សំខាន់​សម្រាប់អាមេរិក។ វាជាចំណុចកំពូល​នៃការ​ជំរុញ​ដោយ​ឥត​ឈប់​ឈរ​របស់​ទីក្រុង​វ៉ាស៊ីន​តោន​ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដើម្បីពង្រឹងទំនាក់ទំនងជាមួយវៀតណាម។

តើទំនាក់ទំនងកំពុងផ្អែមល្ហែមរវាងអតីតគូសត្រូវទាំងពីរអាចនឹងក្លាយជាថ្នាំពិសដែរឬទេ?

ចាប់ដៃជាមួយអាមេរិក មិន​ត្រូវ​ភ្លេច​ឡើយ​ពី​ពាក្យ​ដែល​អ្នក​តាម​ដាន​ស្ថាន​ការណ៍​ភូមិ​សាស្ដ្រ​នយោបាយ​ធ្លាប់​បាន​លើកឡើង នោះគឺ “ក្លាយជាសត្រូវរបស់អាមេរិកអាចជារឿងគ្រោះថ្នាក់ ប៉ុន្ដែ​បើ​ក្លាយ​ជាមិត្ដអាចនឹងស្លាប់”។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកជំនាញភូមិសាស្ដ្រនយោបាយ បានចាត់​ទុក​ទំនាក់​ទំនង​រវាង​វៀតណាម​ជាមួយ​មហា​អំណាច​អាមេរិក ក៏ដូចជាទំនាក់ទំនងវៀតណាមជាមួយចិន និងរុស្ស៊ី ធ្វើឱ្យវៀតណាម​ហាក់​កំពុង​ដើរ​ក្រឡាអុកដ៏គ្រោះថ្នាក់នៅក្នុងនយោបាយការបរទេសរបស់ខ្លួន។ ទោះបីជា​វៀតណាម​កំពុង​ពង្រឹង​ និងមានភាពឆ្លាតវៃនៅក្នុងនយោបាយការបរទេសគ្រប់និន្នាការក៏ដោយ វាគឺជា​ចំណុច​មាត់​ជ្រោះ​ដ៏​គ្រោះថ្នា​ក់មួយសម្រាប់ភូមិសាស្ដ្រនយោបាយពិភពលោក និងតំបន់ ខណៈ​ប្រទេស​មហា​អំណាច​ទាំង​បី​កំពុងប្រជែងឥទ្ធិពលគ្នា។

លោកបណ្ឌិត យង់ ពៅ បន្ថែមថា តាមរយៈការចេញផ្សាយរបាយការណ៍ដោយសារព័ត៌មាន New York Times បញ្ជាក់ពីការចុះកិច្ចព្រមព្រៀងជាសម្ងាត់របស់វៀតណាមដើម្បីទិញសព្វាវុធពីរុស្ស៊ី ការណ៍​នេះ​ជាចំណុចគ្រោះថ្នាក់មួយសម្រាប់វៀតណាម។ តែយ៉ាងណាលោកថា វៀតណាម​ធ្លាប់​ទិញ​សព្វាវុធ​តាំងពីជំទាន់សហភាពសូវៀត ដូច្នេះការទិញ​បន្ថែម​គឺ​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រា​ស់​បន្ដ​។​ ម្យ៉ាងវិញទៀត ដោយសារ​តែវៀតណាម​ និង​រុស្ស៊ី​ជា​សម្ព័ន្ធ​មិត្ដ​ចាប់​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​​ដែល​ក្នុងការតតាំងជាមួយចិនក៏ដូចជាអាមេរិក វៀតណាមតែង​តែ​ប្រកៀក​ស្មា​ជាមួយ​សូវៀត​ តែឥលូវនេះវៀតណាមកំពុងប្រើល្បែងភូមិសាស្ដ្រនយោបាយជាមួយមហាអំណាចទាំងបី ដែល​វាជាប្រភពគ្រោះថ្នាក់។ វៀតណាមគួរតោងមើលពីអតីតកាលនៃសង្គ្រាមវៀតណាម ដែល​កាល​នោះវៀតណាមចំណាយជីវិតមនុស្សរាប់លាននាក់ កងទ័ពវៀតណាមរាប់សែននាក់ ជាមួយ​នឹង​អតីត​កាលដ៏ជូរចត់ជាមួយអាមេរិក។

លោកបណ្ឌិត យង់ ពៅ ថាក៏អាចការសិក្សាប្រៀបធៀបពីសង្គ្រាមនៅបណ្ដាប្រទេសផ្សេងទៀត ដែល​អាមេរិកចាកចេញដោយមិនបានគិតពីសុខទុក្ខនៅក្នុងប្រទេសនោះ ដូចជានៅ​អាហ្វហ្គានីស្ថាន និងបណ្ដាប្រទេសមួយចំនួនទៀតរួមទាំងវៀតណាម អាមេរិក​តែង​ប្រើ​លេស​ថា​ដើម្បី​សេរីភាព ប្រជាធិបតេយ្យនៃបណ្ដាប្រជាជននៅទីនោះ តែផ្ទុយទៅវិញ​ពេល​ចាក​ចេញ​អាមេរិក​មិន​បាន​ផ្ដល់សេរីភាព ប្រជាធិបតេយ្យ ឬក៏សន្ដិភាពឱ្យប្រទេសនោះទេ។ អាមេរិក​តែង​តែប​ង្កើត​ឱ្យមានសង្គ្រាម ប៉ុន្ដែមិនបានពន្លត់សង្គ្រាមស្វែងសន្ដិភាពឱ្យប្រទេសទាំងនោះឡើយ។ ហេតុ​នេះអាចវាយតម្លៃបានថា សម្រាប់អាមេរិកមិនសំខាន់ទៅលើការបញ្ចប់សង្គ្រាមទេ សំខាន់​គឺ​ធ្វើ​ឱ្យ​មានសង្គ្រាម ដើម្បីប្រជែងភូមិសាស្ដ្រនយោបាយ ដើម្បី​សេដ្ឋកិច្ច​នៅក្នុងឧ​ស្សាហកម្ម​សព្វាវុ​ធ​របស់​ខ្លួន​។

ចំពោះចំណុចគ្រោះថ្នាក់មួយទៀតដែលអាចប្រឈមសម្រាប់វៀតណាម លោកបណ្ឌិត យង់ ពៅ សង្កត់​ធ្ងន់​ថាទំនាក់ទំនងជាមួយអាមេរិក អាមេរិកមិន​ដែល​ភ្លេច​ពី​ការ​បញ្ជ្រាប​មនោគមន៍​ប្រជាធិបតេយ្យ​ទៅ​ក្នុងសង្គមវៀតណាម ឬរដ្ឋដែលមានទំនាក់ទំនងនោះទេ។ អ៊ីចឹងប្រសិន​បើ​វៀត​ណាម​បន្ដ​រឹត​ចំណង​មិត្ដភាព​ឱ្យ​ក្លាយ​ជា​សម្ព័ន្ធ​មិត្ដ​យូរ​អង្វែង​ដូច​អ្វី​ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀងជាមួយគ្នា នាពេល​អនាគត​អាមេរិក​នឹង​បញ្ជ្រាប​ពី​មនោគមន៍​នយោបាយ​កាន់​តែ​ខ្លាំង​ ដែលនេះជាចំណុចរសើបនៅវៀតណាម ពិសេសគឺវៀ​តណាម​ភាគ​ខាង​ត្បូង​ដែល​ធ្លាប់​គ្រប់​គ្រង​ដោយ​អាមេរិកក្នុងសង្គ្រាមវៀតណាម។ តែថ្វីបើបែបនេះ លោកបណ្ឌិត យង់ ពៅ ថា​វៀតណាម​ក៏​ដឹងពីគោលបំណងនេះរួចហើយដែរ។

ដោយឡែក សម្រាប់មន្ដ្រីជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ ISEAS-Yusof Ishak មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបុរី លោក Ian Storey បាននិយាយថា លោកគិតឃើញ​ក្នុង​វិធី​មួយ​ចំនួន​ដែល​អាមេរិក​មានការរំពឹងមិនប្រាកដនិយមលើវៀតណាម។ លោកក៏មិនច្បាស់ដែរថា អាមេរិក​បាន​ស្វែង​យល់​គ្រប់ជ្រុងជ្រោយឬអត់ លើចំណុចរសើបនៃទំនាក់ទំនងវៀតណាមជាមួយចិន រួម​ទាំង​ទំនាក់​ទំនង​របស់ពួកគេជាមួយនឹងរុស្ស៊ី។ លោក Ian Storey បន្ដថា ប្រសិន​បើ​ភាន់​ច្រឡំ​តែ​បន្ដិច​លើ​បញ្ហា​ទាំង​នេះ អាចធ្វើឱ្យអាមេរិកត្រូវរងភាពខ្លោចផ្សាបាន៕ អ្នកនិពន្ធ៖ PP

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm