ក្រុមសមាជិកសភាម៉ិកស៊ិកបានស្តាប់សក្ខីកម្មថា "យើងមិននៅម្នាក់ឯងទេ" នៅក្នុងសាកលលោកនេះហើយបានឃើញឆ្អឹង ដែលគេលើកឡើងថាមិនមែនជាមនុស្ស នៅក្នុងសវនាការវិសាមញ្ញមួយដែលបង្ហាញពីព្រឹត្តិការណ៍សភាលើកដំបូងរបស់ប្រទេសអាមេរិកឡាទីនមួយនេះស្ដីពី UFO ឬវត្ថុហោះមិនស្គាល់អត្ថសញ្ញាណ។
នៅក្នុងសវនាការកាលពីថ្ងៃអង្គារ ទី១២ខែកញ្ញា លើ FANI អក្សរកាត់ជាភាសាអេស្ប៉ាញសម្រាប់អ្វីដែលគេហៅថា បាតុភូតពុំមានអត្តសញ្ញាណច្បាស់លាស់ (UAP) អ្នកនយោបាយត្រូវបានបង្ហាញវត្ថុបុរាណពីរដែលអ្នកកាសែតម៉ិកស៊ិក និងជាអ្នកចូលចិត្ត UFO យូរឆ្នាំលោកចាស្មីម៉ូសាន(Jamie Maussan) បានអះអាងថាជាសាកសពរបស់មនុស្សភពក្រៅភព។

លោកម៉ូសាន បាននិយាយថា សត្វទាំង២ប្រភេទនេះ មិនជាប់ពាក់ព័ន្ធនឹងជីវិតសត្វណាមួយនៅលើភពផែនដីយើងទេ។
សាកសពតូចទាំង២នេះ ត្រូវបានបង្ហាញនៅក្នុងសំណុំរឿងផ្សេងៗ មានម្រាមដៃ៣ នៅលើដៃនីមួយៗ និង ក្បាលវែងខុសពីធម្មតា ។ លោក បាននិយាយថា សាកសពទាំង២នេះ ត្រូវបានរកឃើញនៅក្នុងប្រទេសប៉េរូ នៅជិតខ្សែបន្ទាត់បុរាណណាស្កា (Nazca Lines) កាលពីឆ្នាំ២០១៧ ។ លោកលើកឡើងថា សាកសពមនុស្សក្រៅភពទាំង២មានអាយុកាលប្រហែល១ពាន់ឆ្នាំ៕
