អ៊ីស្រាអែលចោទក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ថា បានសាងសង់ព្រលានយន្តហោះ សម្រាប់ការវាយប្រហារចំពេលមានកិច្ចព្រមព្រៀងដោះដូរអ្នកទោសជាមួយលោកបៃដិន

2023/09/14 04:50:51 pm        155

អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានចោទប្រកាន់អ៊ីរ៉ង់ថា បានសាង​សង់​ព្រលានយន្ត​ហោះ​នៅ​ប្រទេស​លី​បង់​ភាគ​ខាងត្បូង ក្បែរព្រំដែនអ៊ីស្រាអែល ដែលរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ជឿ​ថា នឹងត្រូវបានប្រើជាមូលដ្ឋានសម្រាប់លទ្ធភាពវាយប្រហារភេរវកម្ម។

លោក Gallant បានបង្ហាញរូបភាពនៃអាកាសយានដ្ឋានក្នុងអំឡុងសន្និសីទនៅសាកលវិទ្យាល័យ Reichman ដោយនិយាយថា រូបភាពនោះ មានហត្ថលេខារបស់អ៊ីរ៉ង់ និងហេសបូឡា ដែល​ជា​ក្រុម​ភេរវករ​លីបង់គាំទ្រដោយទីក្រុងតេអេរ៉ង់។ អាកាសយានដ្ឋាននេះ មាន​ចម្ងាយ​ប្រហែល​១២​ម៉ាយ (១៩គីឡូម៉ែត្រ)ពីព្រំដែនអ៊ីស្រាអែល។

លោក Gallant បាននិយាយតាមសារព័ត៌មាន The Times of Israel ថា៖«នៅក្នុងរូបភាពនោះ អ្នក​អាចឃើញទង់ជាតិអ៊ីរ៉ង់បក់ពីខាងលើផ្លូវរត់យន្តហោះ ដែលរបបរបស់លោកអាយ៉ាតូឡាហ៍  (ayatollah) គ្រោងនឹងបើកប្រតិបត្តិការប្រឆាំងនឹងពលរដ្ឋអ៊ីស្រាអែល។ លោក​បានលើកឡើងមួយផ្សេងទៀតថាៈដីនេះគឺរបស់លីបង់ ការគ្រប់គ្រងគឺអ៊ីរ៉ង់ ហើយគោលដៅនេះ គឺ​អ៊ីស្រាអែល​។

លោក Gallant ពុំបានបញ្ជាក់លម្អិតពីគោលបំណងដែលអាចធ្វើទៅបានរបស់អ៊ីរ៉ង់ទេ ប៉ុន្តែ​បាន​និយាយ​ថា ​ទីតាំងនេះ អាចផ្ទុកយន្តហោះខ្នាតមធ្យមបាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        196
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        236
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm