ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានកិច្ចសហការជាមួយ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នៃក្រសួងការងារ បានបើកវគ្គបណ្ដុះបណ្ដាល វិជ្ជាជីវៈ ជួសជុលបរិក្ខាត្រជាក់ និងតបណ្តាញអគ្គិសនីក្នុងអគារ ជូនអនីតិជនល្មើសច្បាប់ នៅទីតាំងមណ្ឌលយុវនីតិសម្បទា។ នេះបើផ្អែកតាម ទំព័រហ្វេសប៊ុករបស់ ក្រសួងសង្គមកិច្ច។
វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនេះមាន÷
វគ្គជួសជុលបរិក្ខាត្រជាក់ រៀនរយៈពេល ៣ថ្ងៃ មានអនីតិជនចូលរួមចំនួន ៤១នាក់។
វគ្គតបណ្តាញអគ្គិសនីក្នុងអគារ រៀនរយៈពេល ៣ថ្ងៃ មានអនីតិជនចូលរួមចំនួន ៤០នាក់
នៅពេលបញ្ចប់វគ្គបណ្តុះបណ្តាល នឹងមានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនអនីតិជន សម្រាប់ទុកប្រើប្រើស ក្រោយពេលអនីតិជនត្រូវបានសមាហរណកម្មទៅក្រុមគ្រួសារ និងសហគមន៍វិញ បន្ទាប់ពីមានដីការដោះលែងពីតុលាការ៕




