ប្រតិភូកីឡាកម្ពុជាជិត ២០០នាក់ លើ ១៧ប្រភេទកីឡា នឹងចូលរួមប្រកួតកីឡាអាស៊ី នៅចិន

2023/09/14 06:17:50 pm        264

កម្ពុជានឹងបញ្ជូនអត្តពលិកចំនួន ១៧ប្រភេទកីឡា ដែលមានប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​-កីឡាការិនីសរុបប្រមាណ ១៨០នាក់ ចូលរួមការប្រកួតកីឡាអាស៊ី(Asian Games) លើក​ទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ។

ចំពោះអត្តពលិកកីឡាកម្ពុជា ត្រូវចូលរួមព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដង ដែល​លើក​ពី​ឆ្នាំ​២០២២ មករៀបចំនៅឆ្នាំ២០២៣ ដោយសារជំងឺរាតត្បាតកូវីដ-១៩ នេះ រួមមានកីឡាបាល់ទះ, បាល់បោះ, អត្តពលកម្ម, ហែលទឹក, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ជឺជីតស៊ូ, ការ៉ាតេ, ទូក​ក្ដោង,​ តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ។

ក្នុងចំណោមប្រភេទកីឡាទាំងអស់នេះដែរ មានប្រតិភូ ថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនីភាគច្រើន ត្រូវធ្វើដំណើរពីកម្ពុជា ឆ្ពោះ​ទៅ​ទីក្រុង​ Hangzhou ​ដើម្បី​ចូលរួម​ការ​ប្រកួត​កីឡា​អាស៊ី ក្នុងនោះមានចំនួន ១២៧នាក់ ត្រូវចាកចេញពីកម្ពុជា លើ ១៤ប្រភេទកីឡា ខណៈ​គ្រូបង្វឹក​ និងកីឡាករ-កីឡាការិនីប្រមាណ ៥៣នាក់ លើ ៦ប្រភេទកីឡា ដែលកំពុងហ្វឹកហាត់ នៅ​ប្រទេសចិន​ គឺត្រូវធ្វើដំណើរឆ្ពោះទៅទីតាំងប្រកួតរៀងៗខ្លួនតែម្ដង ។

តាមការគ្រោងទុក ប្រតិភូកីឡាកម្ពុជា គ្រោងនឹងចេញដំណើរជាបណ្ដើរៗ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា រហូត​ដល់ថ្ងៃទី០២ ខែតុលា ស្របតាមកាលបរិច្ឆេទ នៃការប្រកួតតាមប្រភេទកីឡានីមួយៗ ខណៈ​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជា​ប្រធាន​ប្រតិភូ​កីឡា​កម្ពុជា គ្រោងនឹងដឹកនាំប្រតិភូ និងអត្តពលិកមួយចំនួនធំ ឆ្ពោះទៅ​ទីក្រុង​ Hangzhou​ នាថ្ងៃ​ទី២០ ខែកញ្ញា មុនពិធីបើកការប្រកួតកីឡាអាស៊ីផ្លូវការ ៣ថ្ងៃ ។



សូមរំឮកថា កាលពីកីឡាអាស៊ី លើក១៨ នៅឥណ្ឌូនេស៊ី កម្ពុជា បានបញ្ជូនអត្តពលិក ១៣​ប្រភេទ​កីឡា​ចូលរួម ហើយដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមានមេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងនោះកីឡាករម៉ូតូទឹកដ៏ឆ្នើមរបស់កម្ពុជា សាលី អ៊ូមើត ដណ្ដើមបានមេដាយមាស ១ និង​សំរឹទ្ធ​ ១ និងកីឡាការិនីជឺជីតស៊ូឆ្នើមកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១ ដែលនាំឲ្យកម្ពុជា បំបែកកំណត់ត្រាប្រវត្តិដណ្ដើមបានមេដាយមាស ២គ្រឿងលើកដំបូង បន្ទាប់​ពី​កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសកីឡាអាស៊ីជូនជាតិ លើកដំបូង កាលពីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ ៕ អត្ថបទ លី ឈុនឡា


 

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm