ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្ដរកឃើញមនុស្សដល់ទៅ៥៩៩នាក់ ទៀតឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនសុទ្ធតែពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងករណីឆ្លងថ្មី ២៥នាក់ គឺជាករណីនាំចូល។
ក្នុងសេចក្ដីប្រកាសនៅថ្ងៃនេះ ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩ចំនួន ២នាក់ទៀត បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ១៩៦ នាក់ហើយគិតត្រឹមថ្ងៃនេះ ។
ក្រសួងសុខាភិបាល ក៏បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ ចំនួន២០ ៩០០នាក់ ត្រូវបានព្យាបាលជាសះស្បើយហើយ ក្នុងនោះ មានទាំងអ្នកជាសះស្បើយថ្មី ៥០២នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕
