ប្រទេសអាស៊ែបៃហ្សង់ បានបញ្ជូនសំណើថ្មីទៅកាន់ប្រទេសអាមេនីក្នុងការកិច្ចប្រឹងប្រែងយូរអង្វែងរបស់ពួកគេ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែគម្លាតឆ្ងាយនៃដំណោះស្រាយ នៅតែមានរវាងភាគីទាំងពីរ។

ប្រទេសអាមេនី ក៏បានដាក់សំណើររបស់ខ្លួនសុំឲ្យដកទ័ពរបស់ភាគីទាំងពីរចេញពីតំបន់ព្រំដែន។
ទីភ្នាក់ងារសារព័ត៌មាន Armenpress បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលោក Ararat Mirzoyan ដោយនិយាយថា សំណើថ្មីរបស់អាស៊ែបៃហ្សង់ ត្រូវបានទទួលកាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងសេចក្តីព្រាងផែនការសន្តិភាព ដែលអាមេនី បានដាក់ជូននាពេលកន្លងទៅ។
លោក Mirzoyan បាននិយាយថា៖ មានដំណើរការមួយ មានការពិភាក្សា...ប៉ុន្តែខ្ញុំមានកាតព្វកិច្ច បញ្ជាក់ថា មានសំណួរសំខាន់ៗដែលលើកឡើងអំពីជំហររបស់ភាគីទាំងពីរ គឺស្ថិតនៅឆ្ងាយពីគ្នាណាស់។
