ជើងឯក Tour de France ៣ សម័យកាល Primoz Roglic បានប្រជែងឈ្នះដំណាក់កាលទី ១៧ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Vuelta a Espana ស្របពេលដែលអ្នកនាំមុខគេ Sepp Kuss ត្រូវកាត់បន្ថយវេលានាំមុខច្រើន។
Primoz Roglic
ដំណាក់កាលទី ១៧ ថ្ងៃពុធម្សិលមិញមានចំងាយផ្លូវ ១២១ គីឡូម៉ែត្រ កីឡាកររបស់ក្រុម Jumbo-Visma, Primoz Roglic បានមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៣ ម៉ោង ១៥ នាទី ៥៦ វិនាទី តាមពីក្រោយដោយមិត្តរួមក្រុម កីឡាករដាណឺម៉ាក Jonas Vingegaard ស្ថិតក្នុងថេរវេលាដូចគ្នា និងលេខ ៣ បានទៅអ្នកនាំមុខគេ Sepp Kuss យឺតជាង ១៩ វិនាទី។
Sepp Kuss
ឆ្លងកាត់ជ័យជំនះរបស់ Roglic និង Vingegaard ដែលជាគូប្រជែងរបស់ Sepp Kuss នោះ ធ្វើឱ្យកីឡាករអាមេរិក Sepp Kuss ត្រូវកាត់បន្ថយវេលានាំមុខក្នុងតារាងរួមមកត្រឹម ៨ វិនាទីប៉ុណ្ណោះ តាមពីក្រោយដោយ Jonas Vingegaard ខណៈ Primoz Roglic លេខ ៣ ដេញពីក្រោយ ១ នាទី ៨ វិនាទី។
សូមបញ្ជាក់ថា កីឡាករទាំង ៣ នាក់ សុទ្ធតែប្រណាំងឱ្យក្រុម Jumbo-Visma ដូចគ្នា។
សម្រាប់ដំណាក់កាលទី ១៨ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៧៩ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ
