Hun Sen Cup ៖ បាត់ដំបង ចាំអ៊ុតប្រកួតចុងក្រោយឈើតុំ ខណៈភ្នំពេញហ្គាឡាក់ស៊ី បន្ដឈ្នះព្រះសីហនុ ២-០

2023/09/14 07:03:10 pm        230

ក្រុមបាល់ទាត់យុវជនខេត្តបាត់ដំបង ត្រូវចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយរបស់ក្រុមឈើតុំ-ខេត្តពោធិ៍សាត់ ដើម្បីកំណត់ជោគវាសនាក្រុមឡើងវគ្គបន្ដ បន្ទាប់ពីយកឈ្នះក្រុមសូហ្វីយ៉ាប៉ៃលិន ៧-១ ក្នុងជំនួបចុងក្រោយរបស់ខ្លួន ក្នុងពូលC កាលពីថ្ងៃទី១៣ ខែកញ្ញា នៃ​ពាន​រង្វាន់​សម្ដេច​តេជោ ​ហ៊ុន សែន(Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ ស្របពេល​ក្រុម​ភ្នំពេញ​ហ្គាឡាក់ស៊ី​ បានយកឈ្នះខេត្តព្រះសីហនុ ២-០ មុនដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយ ។

សម្រាប់គ្រាប់បាល់ជ័យជម្នះ ៧គ្រាប់របស់ក្រុមយុវជនខេត្តបាត់ដំបង លើក្រុម​ម្ចាស់​ផ្ទះ​សូហ្វីយ៉ា​ប៉ៃលិន​ ធ្វើសម្រេចដោយកីឡាករ សុវុធ សុខជា ២គ្រាប់, កីឡាករ ទីន ឡាឌីន ៤គ្រាប់ និង​មិត្ត​រួម​ក្រុម​ រឿត រក្សា ១គ្រាប់ ។ ជ័យជម្នះនេះ នាំឲ្យបាត់ដំបង ឈរលេខ២ ក្នុងពូលJ បណ្ដោះអាសន្ន ដោ​យមាន ១៤ពិន្ទុ នាំមុខក្រុមឈើតុំ-ខេត្តពោធិ៍សាត់ ដែលមាន ១២ពិន្ទុ តែឈើតុំ នៅសល់ ១​ប្រកួតទៀត ដែលត្រូវជួបក្រុមកំពូលតារាងខេត្តបន្ទាយមានជ័យ ។ ដូច្នេះបាត់ដំបង ត្រូវរង់ចាំ​អ៊ុត​ការ​ប្រកួត​ចុង​ក្រោយនេះ ប្រសិនបើឈើតុំ-ពោធិ៍សាត់ ស្មើ ឬចាញ់ ឱកាសមាសនេះ នឹង​បាន​ទៅ​បាត់ដំបង​ តែបើពួកគេឈ្នះ កៅអីវគ្គ ៨ក្រុមចុងក្រោយ នឹងបានទៅក្រុមឈើតុំ-ពោធិ៍សាត់តែម្ដង ។



ដោយឡែកជំនួបបង្គ្រប់កិច្ចក្នុងពូលA វិញ ក្រុមភ្នំពេញហ្គាឡាក់ស៊ី បាន​បន្ដ​កំណត់​ត្រាមិន​ស្គាល់​ចាញ់ ​ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តព្រះសីហនុ ២-០ ។ ជ័យជម្នះនេះ នាំឲ្យពួកគេ បន្ដឈរ​កំពូល​តារាង និងមាន ២០ពិន្ទុ ខណខេត្តព្រះសីហនុ បន្ដឈរលេខ២ និងមាន ១២ពិន្ទុ ។ រីឯ​ខេត្ត​កំពត បានរក្សាចំណាត់ថ្នាក់លេខ៣ ក្នុងពូល បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវមន្ទីរអប់រំ យុវជន និង​កីឡា ដោយលទ្ធផល ៤-០ ក្នុងជំនួបបញ្ចប់ពូលA កាលពីល្ងាចថ្ងៃពុធជាមួយគ្នា ។

មកទល់ពេលនេះ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត គឺបានរកឃើញក្រុមកក់កៅអីវគ្គ ៨ក្រុ​មចុងក្រោយ ចំនួន ៦ក្រុមហើយ រួមមានក្រុមភ្នំពេញហ្គាឡាក់ស៊ី និងខេត្តព្រះសីហនុ ដែល​ឈរ​លេខ១ និងលេខ២ ក្នុងពូលA ។ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ឈរលេខ១ និងលេខ២ នៃ​ពូលB ។ ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ឈរលេខ១ ពូលC និងខេត្តកំពង់ធំ ដែល​ឈរ​លេខ​១ ​ក្នុងពូលD ៕​ អត្ថបទ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm