អ្នកស្រុកមួយចំនួននៃរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីល បាននិយាយអំពីការព្រួយបារម្ភរបស់ពួកគេ ខណៈព្យុះស៊ីក្លូនថ្មីបានវាយប្រហារកាលពីថ្ងៃពុធ (១៣ កញ្ញា) រយៈពេលមួយសប្តាហ៍បន្ទាប់ពីព្យុះស៊ីក្លូនក្រៅតំបន់ត្រូពិច បានបណ្ដាលមនុស្សយ៉ាងហោចណាស់៤១នាក់បានស្លាប់ និងមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។

រូបភាពពីយានដ្រូន Esteio ដែលជាទីក្រុងមួយនៅជិតរដ្ឋធានី Porto Alegre របស់រដ្ឋនោះ បានបង្ហាញពីបំណាក់ដី និងផ្លូវជន់លិចជាច្រើន។
វិទ្យាស្ថានជាតិឧតុនិយមរបស់ប្រទេសប្រេស៊ីល បានព្រមានអំពីព្យុះស៊ីក្លូនក្រៅតំបន់ត្រូពិចថ្មីមួយ ដែលកំពុងបង្កើតខ្លួននៅឆ្នេរសមុទ្ររដ្ឋ Rio Grande do Sul នៅចន្លោះថ្ងៃពុធ (១៣ កញ្ញា) និងថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា)នេះ ដែលអាចនឹងមានភ្លៀងធ្លាក់ចន្លោះពី៨០មីលីម៉ែត្រ ទៅ១៥០មីលីម៉ែត្រ។
វិទ្យាស្ថានជាតិឧតុនិយមបាននិយាយថា នៅក្នុងតំបន់នានានៃទីក្រុង Porto Alegre កម្រិតទឹកភ្លៀងអាចឡើងដល់ជាង ១០០មីលីម៉ែត្រ៕
