ក្រុមការពារជើងឯក Davis Cup កាណាដាចាប់ផ្តើមជាមួយនឹងជ័យជំនះ លើអ៊ីតាលី

2023/09/14 07:24:35 pm        115

ក្រុមវាយកូនបាល់កាណាដា ដែលជាអ្នកការពារតំណែងជើងឯកពានរង្វាន់ Davis Cup បាន​ចាប់​ផ្តើម​ការ​ប្រកួត ក្នុងពូលរបស់ខ្លួនជាមួយនឹងជ័យជំនះលើក្រុមអ៊ីតាលីដាច់ ៣-០។

Alexis Galarneau បានយកឈ្នះ Lorenzo Sonego មុនពេលដែល Gabriel Diallo យកឈ្នះ Lorenzo Musetti នៅចំពោះមុខអ្នកគាំទ្រម្ចាស់ផ្ទះអ៊ីតាលីនៅទីក្រុង Bologna។

Alexis Galarneau ក្រោយមកក៏ចាប់ដៃគូជាមួយ Vasek Pospisil ឈ្នះការ​ប្រកួត​វាយ​គូ​ម្តង​ទៀត​។ កាណាដាដែលយកឈ្នះអូស្រ្តាលីនៅវគ្គផ្តាច់ព្រ័ត្រឆ្នាំមុនលើកពាន Davis Cup លើក​ដំបូង​នៅ​ពេល​នេះ​ឡើងឈរលើគេក្នុងពូល A ជាមួយនឹងស៊ីលី។

ងាកទៅក្រុមអាមេរិកវិញក៏រកបានជ័យជំនះដំបូងដែរទៅលើក្រុមក្រូអាស៊ីប្រផិតប្រផើយ ២-១។

កីឡាករអាមេរិក Mackenzie McDonald ចាប់ផ្តើមជាមួយនឹងជ័យជំនះលើកីឡាករក្រូអាស៊ី Dino Prizmic តែ Frances Tiafoe បែជារងបរាជ័យក្រោមស្នាដៃកីឡាករលេខ ៧៧ ពិភព​លោក​ Borna Gojo នៅក្នុងពូល D។

ប្រកួតកាត់សេចក្តីវាយគូក្រូអាស៊ីដែលមានកីឡាករ Rajeev Ram និង Austin Krajicek ក៏​បាន​យក​ឈ្នះ Ivan Dodig និង Mate Pavic យ៉ាងតានតឹង ៧-៦(៧-៥) ៦-៧(៣-៧) និង ៦-២។

ចំណែកលទ្ធផលផ្សេងទៀត ក្រុមចក្រភពអង់គ្លេសបានយកឈ្នះក្រុមជើងឯករងឆ្នាំមុនអូស្រ្តាលី ២-១ និង ខណៈអេស្ប៉ាញដែលគ្មាន Carlos Alcaraz ចាញ់សាធារណរដ្ឋឆេក៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        384
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm