ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីន៥នាក់ ត្រូវបានស្លាប់កាលពីថ្ងៃពុធ (១៣ កញ្ញា) នៅឯព្រំដែនរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សា ដោយសារឧបករណ៍ផ្ទុះដែលហាក់ដូចជាត្រូវបានបំផ្ទុះដោយចៃដន្យ ខណៈការតវ៉ានៅតាមបណ្តោយព្រំដែន ដែលងាយនឹងបង្កជាហិង្សា បានកើតមានឡើងបន្ទាប់ពីភាពស្ងប់ស្ងាត់ជាច្រើនខែ។

យុវជនហ្គាហ្សារាប់សិបនាក់ បានធ្វើការតវ៉ានៅតាមបណ្តោយព្រំដែន ដើម្បីគាំទ្រជនជាតិប៉ាឡេស្ទីន ដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល។
ក្រុមបក្សពួកតវ៉ាប៉ាឡេស្ទីនបាននិយាយថា ការផ្ទុះនោះ បណ្តាលមកពីឧបករណ៍ដែលក្រុមបាតុករមួយចំនួនបានគ្រោងប្រើ ក្នុងអំឡុងពេលបាតុកម្ម។
យោធាអ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមបាតុករបានព្យាយាមគប់គ្រឿងផ្ទុះទាំងនោះទៅលើទាហានរបស់ខ្លួនតាមព្រំដែន ហើយក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្ស៥នាក់ត្រូវបានស្លាប់នៅក្នុងហេតុការណ៍នោះផងដែរ៕
