សន្និសីទគរុសភាស្តីពីមិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនា និងព្រះរាជាណាចក្រកម្ពុជា

2023/09/14 07:50:37 pm        21

ភ្នំពេញ៖ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមអ្នកប្រវត្តិសាស្រ្តកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទគរុសភាស្តីពី «មិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍គ្រិស្តសាសនា និងព្រះរាជាណាចក្រកម្ពុជា» នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌល១។

សន្និសីទនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និងនាងកញ្ញា ជាថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត នៃសមាគមបេសកជនបារាំង សមាគមអ្នក ប្រវត្តិសាស្ត្រកម្ពុជា ដេប៉ាតឺម៉ង់ ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានអ៊ីនធឺរេដ ព្រះសហគមន៍ កាតូលិក ភ្នំពេញ ពុទ្ធិកសាកល វិទ្យាល័យ ព្រះសីហនុរាជ និងសាធារណជន (ដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត)។

សន្និសីទនេះមាន គោលបំណងផ្តោតជាសំខាន់លើ ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះសហគមន៍ ដើម្បីសរសេរប្រវត្តិសាស្រ្តរួមគ្នាឡើងវិញ ខណៈ ដែលមានការ ប្រារព្ធ ខួប៥០០ឆ្នាំ នៃមិត្តភាពផង។ សន្និសីទ ក៏ចង់ ប្រមូល ផ្តុំ អ្នកសិក្សា ដែលចាប់អារម្មណ៍​ក្នុងការ​ស្វែងយល់ឱ្យកាន់តែ ស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ រួមគ្នា នៃប្រជាជនកម្ពុជា និងព្រះសហគមន៍ និងរបៀបដែលទស្សនៈ របស់យើងរួមគ្នា អាចជួយបង្កើនការយល់ដឹងអំពីប្រវត្តិសាស្រ្តរៀងៗខ្លួន ក្នុងសតវត្សចុងក្រោយមកនេះ។

ថ្លែងនៅក្នុងពិធីបើកសន្និសីទ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងថា ឆ្នាំ១៥១៥ អាចចាត់ទុក​ជាឆ្នាំ​គោលសំខាន់មួយ​នៃការចាប់ផ្តើមវត្តមានគ្រិស្តសាសនានៅព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ១៥៥៣ បេសកជនកាតូលិកដំបូងៗ ​ដែលបានមកដល់ប្រទេសកម្ពុជានោះ គឺជនជាតិព័រទុយហ្កាល់ឈ្មោះ Louis Cardoso និង Jean Madeira។ នៅឆ្នាំ១៥៥៥ ព្រះបាទអង្គច័ន្ទបានឃើញជនបរទេសម្នាក់ឈ្មោះ Gaspar da Cruz ជាជនជាតិព័រទុយហ្កាល់ មកដល់រាជវាំងលង្វែក។ គ្រិស្តសាសនិកនេះ មកពីម៉ាឡាកា និងឡើងគោកនៅពាម គឺហាទៀងសព្វថ្ងៃនេះ។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលីបានជម្រាបជូនអង្គសន្និសីទថា មាននិក្ខេបបទខាងប្រវត្តិសាស្រ្តសំខាន់ពីរ ដែលបានបង្ហាញអំពីមិត្តភាពរវាងបារាំង និងកម្ពុជា ក្នុងសម័យអាណាព្យាបាលបារាំងនោះគឺ ៖ ១) និក្ខេបបទរបស់សាស្រ្តាចារ្យ Alain Forest ដែលមានចំណងជើងថា «ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច» និងនិក្ខេបបទរបស់បណ្ឌិតសភាចារ្យ ស៊ន សំណាង ដែលបានធ្វើសេចក្តីសន្និដ្ឋានថា «ក្នុងអំឡុងពេល៩០ឆ្នាំ បារាំងបានចែករំលែកជាមួយកម្ពុជានូវជោគវាសនារួម»៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm