រដ្ឋ Kerala ប្រទេសឥណ្ឌាភាគខាងត្បូង បានបិទសាលារៀន ការិយាល័យនិងការដឹកជញ្ចូនសាធារណៈ កាលពីថ្ងៃពុធ ក្នុងការទប់ស្កាត់ដើម្បីបញ្ឈប់ការរាលដាលវីរុសNipah ដ៏កម្រនិងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់។
មន្ត្រីសុខាភិបាលរដ្ឋ បាននិយាយថា មនុស្សពេញវ័យ ២នាក់ និងកុមារម្នាក់ នៅឆ្លងនៅឡើយនៅមន្ទីរពេទ្យ ហើយមនុស្សជាង៧០០នាក់ កំពុងត្រូវបានធ្វើតេស្តរកវីរុសនេះ ដែលបានឆ្លងរាលដាលតាមរយៈការប៉ះពាល់ពាល់វត្ថុរាវពីខ្លួនសត្វប្រចៀវ ឬសត្វជ្រូកដែលបាឆ្លងវីរុសនេះ។
កាលពីល្ងាចថ្ងៃពុធ រដ្ឋាភិបាលរដ្ឋ បាននិយាយថា មនុស្សយ៉ាងហោចណាស់៧០៦នាក់ រួមមានទាំងបុគ្គលិកសុខាភិបាល១៥៣នាក់ កំពុងធ្វើតេស្តដើម្បីពិនិត្យការរាលដាលវីរុស ដែលកំពុងរង់ចាំលទ្ធផល។
លោក Pinarayi Vijayan ប្រធានរដ្ឋមន្ត្រីប្រចាំរដ្ឋ Kerala បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្សកាន់តែច្រើនអាចត្រូវបានធ្វើតេស្ត ហើយអគារដាក់ឲ្យនៅដោយឡែកនឹងត្រូវបានផ្តល់ឲ្យ។ លោកបានស្នើសុំឲ្យពលរដ្ឋជៀសវាងការជួបជុំគ្នាជាសាធារណៈ នៅក្នុងស្រុក Kozhikode សម្រាប់រយៈពេល១០ថ្ងៃបន្ទាប់។
អ្នកឆ្លងវីរុស២នាក់ បានស្លាប់ចាប់តាំងពី ថ្ងៃទី៣០ ខែសីហា ក្នុងការផ្ទុះឡើងវីរុសលើកទី៤នៅរដ្ឋ Kerala ចាប់តាំងពីឆ្នាំ២០១៨ ដោយបង្ខំឲ្យអាជ្ញាធរ ប្រកាសតំបន់គ្រប់គ្រងនៅក្នុងភូមិចំនួនយ៉ាងហោចណាស់៨ នៃស្រុក Kozhikode។
រដ្ឋមន្ត្រីប្រចាំរដ្ឋ លោកស្រី Veena George បានប្រាប់ក្រុមអ្នកសារព័ត៌មានថា យើងកំពុងផ្តោតលើទំនាក់ទំនងដែលមានដានរបស់អ្នកឆ្លងដំបូង និងការដាក់ឲ្យនៅដោយឡែកអ្នកដែលមានរោគសញ្ញា។
