អ្នកតវ៉ារាប់សិបនាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅខាងក្រៅទីស្នាក់ការកណ្តាលក្រុមហ៊ុនផ្គត់ផ្គង់វិនិយោគ BlackRock ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (១៣ កញ្ញា) ដើម្បីអំពាវនាវឱ្យសាជីវកម្មគ្រប់គ្រងការវិនិយោគមួយនេះ បញ្ឈប់ការផ្តល់ហិរញ្ញប្បទានឥន្ធនៈហ្វូស៊ីល។

ក្រុមមន្ត្រីបានចាប់ខ្លួនក្រុមបាតុករមួយចំនួន។ ក្រុមអ្នកតវ៉ាទាំងនោះ បានបិទផ្លូវ ពាក់របាំងមុខរបស់នាយកប្រតិបត្តិក្រុមហ៊ុន BlackRock លោក Larry Fink និងបានដំឡើងកន្លែងខួងយកប្រេងសិប្បនិមិត្ត ក្នុងអំឡុងពេលតវ៉ាពេលព្រឹករបស់ខ្លួននៅផ្នែកចុងបញ្ចឹមនៃទីក្រុង Manhattan ផងដែរ។
ក្រុមបាតុករទាំងនោះ ត្រូវបានរៀបចំឡើងដោយក្រុមសកម្មជនអាកាសធាតុ រួមទាំងសហគមន៍ញូវយ៉កដើម្បីការផ្លាស់ប្តូរ និងសន្តិភាពបៃតង ហើយពួកគេគ្រោងនឹងធ្វើការតវ៉ាទៅធនាគារ Citibank នៅថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) នេះផងដែរ៕
