ឥណ្ឌូណេស៊ី ៖ ក្រសួងការពារជាតិឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញនាវាសង្គ្រោះនាវាមុជទឹកក្នុងតម្លៃ១០០លានដុល្លារពីក្រុមហ៊ុនអង់គ្លេស ដែលជាការសម្រេចចុងក្រោយបំផុត ដើម្បីធ្វើទំនើបកម្មគ្រឿងយុទ្ធោបករណ៍ដ៏ចំណាស់របស់ប្រទេសអាស៊ីអាគ្នេយ៍នេះ។
កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ដែលត្រូវបានជ្រើសរើសជាដៃគូរបស់ក្រសួងការពារជាតិ គឺ PT BTI Indo Tekno ដែលជាក្រុមហ៊ុនផលិតនាវា Submarine Manufacturing & Products Ltd និង Houlder Ltd ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអង្គារ នៅខាងក្រៅពិធីតាំងពិព័រណ៍ការពារជាតិ នៅទីក្រុងឡុងដ៍។
នេះគឺជាការទិញគ្រឿងយុទ្ធោបករណ៍ ដែលចំណាយប្រាក់ច្រើនចុងក្រោយបង្អស់ ដោយធ្វើឲ្យមានការភ្ញាក់ផ្អើល នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងនោះមានយន្តហោះចម្បាំង Dassault Rafale ចំនួន៤២គ្រឿង ក្នុងតម្លៃ ៨.១ ពាន់លានដុល្លារ យានដ្រូនថ្មីចំនួន ១២គ្រឿងពីក្រុមហ៊ុនអាកាសចរណ៍ទួរគី មានតម្លៃ ៣០០ លានដុល្លារ និង យន្តហោះចម្បាំង Mirage 2000-5 ដែលប្រើរួចចំនួន១២គ្រឿង ដែលមានតម្លៃ៨០០ លានដុល្លារ។
លោក ប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) កាលពីខែកក្កដា បានព្រមានគណៈរដ្ឋមន្ត្រីរបស់លោកឲ្យរក្សាថវិកា "មានស្ថានភាពល្អប្រសើរ" ខណៈដែលលោកបានគូសបញ្ជាក់ពីការចំណាយលើសដោយភ្នាក់ងារសន្តិសុខរបស់ប្រទេសនេះ រួមទាំងក្រសួងការពារជាតិផងដែរ។ ប្រទេសឥណ្ឌូនេស៊ី បានកំណត់ថវិកាចំនួន ១៣៤,៣ ពាន់ពាន់លានរូពីយ៉ា ( ៨,៧៤ ពាន់លានដុល្លារ) ក្នុងឆ្នាំនេះ សម្រាប់វិស័យការពារជាតិ គឺជាចំណែកដ៏ធំបំផុត នៅក្នុងថវិការដ្ឋរបស់ខ្លួន។
ក្រសួងការពារជាតិ បាននិយាយថា នាវាមុជទឹកផលិតនៅចក្រភពអង់គ្លេស ត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការជួយសង្គ្រោះរហ័ស អាចផ្ទុកមនុស្សបាន៥០នាក់ និងដឹកជញ្ជូនតាមយន្តហោះ។ នាវានេះនឹងត្រូវដឹកជញ្ជូនដោយអវកាសយាន។

