អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីនៅម៉ារ៉ុក ជួបផលលំបាកក្នុងការស្វែងរកទីជម្រក

2023/09/14 09:31:26 pm        59

ម៉ារ៉ុក ៖ នៅក្នុងភូមិតូចមួយក្នុងប្រទេសម៉ារ៉ុក អ្នកស្រុកជាច្រើននិយាយថាពួកគេកំពុងរងទុក្ខវេទនា ខណៈមនុស្សរាប់ពាន់នាក់បានបាត់បង់លំនៅឋានរបស់ពួកគេ នៅក្នុងគ្រោះរញ្ជួយដីដែលបានវាយប្រហារលើភ្នំដ៏ខ្ពស់ Atlas កាលពីថ្ងៃសុក្រ (៨ កញ្ញា)។ 

អ្នកនៅរស់រានមានជីវិត កំពុងជួបការលំបាកក្នុងការស្វែងរកទីជម្រក ខណៈមនុស្សជាច្រើននាក់ កំពុងជ្រកកោននៅកន្លែងផ្សេងៗ រួមទាំងសាលារៀនក្នុងស្រុកផងដែរ។

ផ្លូវនៅតែត្រូវបិទដោយបំណាក់ដីធំៗ បន្ទាប់ពីមានរញ្ជួយដីកម្រិត៦,៨វ៉ិចទ័រ ហើយមានការខ្វះខាតនៃការផ្គត់ផ្គង់សំខាន់ៗ ដូចជាតង់ជាដើម។ អ្នករស់រានមានជីវិតម្នាក់ឈ្មោះ Ehouline Erkouch វ័យ៦០ ឆ្នាំបាននិយាយថា «ពួកយើងបានរងគ្រោះ ហើយនៅតែមានភាពសោកសៅ ព្រោះយើងគ្មានអាហារ គ្មានកន្លែងសម្រាកស្រួលបួលនោះទេ។ 

យើងមិនសោកស្ដាយលំនៅឋានដែលបាក់បែកនោះទេ ព្រោះវាអាចសាងសង់សារជាថ្មីបាន ប៉ុន្តែអ្វីដែលខ្ញុំលោកស្ដាយខ្លាំងបំផុតនោះ គឺខ្ញុំបានបាត់បង់ឆាកជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្ញុំ»។

មនុស្សរាប់ពាន់នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដីនេះ និងជាច្រើននាក់ទៀតបានរងរបួស។ ហេតុការណ៍នោះជាគ្រោះធម្មជាតិដែលមានមនុស្សស្លាប់ច្រើនបំផុតរបស់ប្រទេសម៉ារ៉ុក ចាប់តាំងពីឆ្នាំ១៩៦០មក និងមានឥទ្ធិពលបំផុតចាប់តាំងពីឆ្នាំ១៩០០មក។ 

កងទ័ពរបស់ប្រទេសម៉ារ៉ុកកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ គាំទ្រដោយក្រុមជំនួយ និងក្រុមសង្គ្រោះ ដែលបញ្ជូនដោយប្រទេសផ្សេងទៀតផងដែរ។

អ្នកនៅរស់រានមានជីវិតខ្លះ បានសម្តែងការខកចិត្តលើល្បឿនដ៏យឺតនៃប្រតិបត្តិការឆ្លើយតបបន្ទាន់ដំបូង។ ជំរំតង់ជាច្រើនកំពុងត្រូវបានបង្កើតឡើង ឬពង្រីកបន្ថែមទៀត មន្ទីរពេទ្យមានភាពមមាញឹក ហើយមានឧទ្ធម្ភាគចក្រជាច្រើនគ្រឿង កំពុងហោះហើរស្វែងរកអ្នកនៅរស់។ ក្នុងពេលជាមួយគ្នានេះ នៅតំបន់ដាច់ស្រយាលមួយចំនួន នៅតែមានសញ្ញាតិចតួចប៉ុណ្ណោះនៃជំនួយពីខាងក្រៅ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm