លីប៊ី ៖ អភិបាលក្រុងកំពង់ផែ Derna ភាគខាងកើតប្រទេសលីប៊ី ប៉ាន់ប្រមាណថា មនុស្សចន្លោះពី ១៨.០០០នាក់ ទៅ ២០.០០០នាក់ បានស្លាប់ដោយសារទឹកជំនន់។ ការប៉ាន់ប្រមាណនេះ គឺផ្អែកលើចំនួនស្រុកដែលត្រូវបានបំផ្លាញទាំងស្រុងនៅពេលដែលទំនប់ចំនួនពីរបានបាក់។
ពលរដ្ឋនៅក្នុងទីក្រុង Derna ប្រទេសលីប៊ីដែលរងការបំផ្លាញ បានស្វែងរកទាំងអស់សង្ឃឹមសាច់ញាតិដែលកំពុងបាត់ខ្លួន ខណៈបុគ្គលិកជួយសង្គ្រោះអំពាវនាវរកការ៉ុងដាក់សាកសពបន្ថែមទៀត បន្ទាប់ពីទឹកជំនន់ដ៏មហន្តរាយបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងហូរនាំយកសាកសពជាច្រើនចូលទៅសមុទ្រ។
នៅជុំវិញទីក្រុងសមុទ្រម៉េឌីទែរ៉ាណេមួយនេះ ត្រូវបានបំផ្លាញដោយទឹកភ្លៀងធ្លាក់ខ្លាំង នាំមកដោយព្យុះដ៏មានឥទ្ធិពល ដែលបានបោកបក់ដល់ដៃទន្លេស្ងួតហួតហែង កាលពីយប់ថ្ងៃអាទិត្យ បណ្តាលឲ្យបាក់ធ្លាយទំនប់ទឹកនៅខាងលើទីក្រុងនេះ ហើយអគារខ្ពស់ៗជាច្រើនបានបាក់រលំ ដោយមានប្រជាជនជាច្រើនគ្រួសារកំពុងសម្រានលង់លក់នៅខាងក្នុងនោះផងដែរ៕

