តាមបណ្តាវត្តអារាមនៅភ្នំពេញ ចាប់ផ្តើមរៀបចំវត្តត្រៀមធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

2023/09/14 10:37:31 pm        181

ភ្នំពេញ៖នៅសល់រយៈពេលប្រមាណ១៥ថ្ងៃទៀតប៉ុណ្ណោះ ​ពិធីបុណ្យកាន់បិណ្ឌថ្ងៃទី១ នឹងឈានចូលមកដល់ ។

ដើម្បីធ្វើឲ្យពិធីនេះមានភាព​អធិកអធម​ទាក់ទាញប្រជាពុទ្ធបរិស័ទមកធ្វើបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌមានសុវត្ថិភាព ​ភាពកក់ក្តៅ​ និងជំរុញឲ្យវត្តអារ៉ាមក្លាយជាវត្តទេសចរណ៍ផងដែរនោះ ព្រះសង្ឃតាមវត្តនៅភ្នំពេញ​ និងអាចារ្យជាដើម ​បានសហការចាប់ផ្តើមរៀបចំវត្ត ដើម្បីរៀបចំពិធីបុណ្យនេះ​ឲ្យបានល្អប្រសើរបំផុត។

បើតាមព្រះបវរសត្ថា ហួរ សារិទ្ធិ ព្រះគ្រូសូធ្យស្តាំវត្តលង្កា មានថេរដីកា​ប្រាប់BTV នៅថ្ងៃទី១៤ ខែកញ្ញានេះថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីដ៏សំខាន់របស់ពុទ្ធសាសនិកជន ខ្មែរគ្រប់ៗរូបដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ​ដើម្បី​ឧទ្ទិសកុសល​ជូនដល់​ វិញ្ញាណក្ខន្ធ​នៃអ្នកមានគុណទាំង​ឡាយ ​ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។

ដើម្បីឲ្យពិធីបុណ្យនេះ មានភាព​អធិកអធម ផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពជូនប្រជាពុទ្ធបរិស័ទ ព្រះបវរសត្ថា ហួរ សារិទ្ធិ មានថេរដីកាថា វត្តលង្កា ក៏ដូចវត្តនានាដែរ នឹងបង្កើនរៀបចំ​តាំង​បំភ្លឺភ្លើង​លំអវត្ត រៀបចំចងទង់ជាតិ ​ទង់សាសនាគ្រប់ទម្រង់ជាដើម និងបង្កើនកិច្ចសហការ​ជាមួយអាជ្ញាធរ​មូលដ្ឋាន ត្រៀមចាត់កម្លាំង​ការពារសន្តិសុខ ​សុវត្ថិភាព ​និងសណ្តាប់ធ្នាប់​សាធារណៈ ជួយសម្រួល ចរាចរណ៍​យានយន្តពុទ្ធបរិស័ទ​ ចូលក្នុងបរិវេណវត្តអារាម ​ឱ្យបានឆាប់រហ័ស​ ចៀសវាងការ កក​ស្ទះចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម។

ព្រះបវរសត្ថា ហួរ សារិទ្ធិ មានដីកាទៀតថា បណ្តាវត្តដែលមានទីកម្សាន្ត​ទាក់ទាញភ្ញៀវទេសចរ​ច្រើន គឺត្រូវបង្កើនការរៀបចំទីបរិវេណវត្តឲ្យបានស្អាតថែមទៀត ជាពិសេសត្រូវចាត់ចែង​បោសសម្អាត​បូជនីយដ្ឋាន ស្តូប​ និងកន្លែងតម្កល់អដ្ឋិធាតុ​ សម្អាតអនាម័យ ​បរិស្ថានស្អាត និងត្រូវរៀបចំតុបតែងលម្អទង់ជាតិ ​ទង់សាសនា ទង់ព្រះមហាក្សត្រ ​បដាពាក្យស្លោក និងរចនាដោយបំភ្លឺភ្លើងពណ៌ចម្រុះឱ្យបានសមរម្យ ដើម្បីឲ្យវត្តក្លាយ​ជាវត្តទេសចរណ៍​ដែលមាន​ភាពទាក់ទាញ។

សូមបញ្ជាក់ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ​ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ​០១រោច ដល់ថ្ងៃ ១៥រោច ​ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ​ខែកញ្ញា ​ដល់ថ្ងៃទី១៤ ខែតុលា ​ឆ្នាំ២០២៣នេះ៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm