ឥណ្ឌូណេស៊ី ៖ អាជ្ញាធរប្រទេសឥណ្ឌូនេស៊ី បានស្រោចទឹកក្នុងចំនួនដ៏ច្រើន ដើម្បីទប់ស្កាត់ចំហេះព្រៃនៅកោះ ស៊ូម៉ាត្រាភាគខាងត្បូង ខណៈពពកអ័ព្ទ បានគ្របដណ្តប់លើទីក្រុងនានាដែលនៅក្បែរនោះ។ ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយប្រទេសឥណ្ឌូនេស៊ីលោក Suharyanto បាននិយាយថា ខេត្តរបស់ប្រទេសឥណ្ឌូនេស៊ី យ៉ាងហោចណាស់៦ នៅកោះស៊ូម៉ាត្រា និង បណេអូ កំពុងទប់ស្កាត់ចំហេះព្រៃ ហើយផែនការបន្ថែមទៀតកំពុងត្រូវបានធ្វើឡើងសម្រាប់ការបង្កើតពពកដើម្បីបញ្ឈប់អគ្គិភ័យ។
ទីភ្នាក់ងារឧត្តុនិយមរបស់ប្រទេស បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី កំពុងរំពឹងថារដូវវស្សារបស់ខ្លួន នឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ១ខែយឺតជាងខែធម្មតា បន្ទាប់ពីអ្វីដែលត្រូវបានគេព្យាករណ៍ថាជារដូវប្រាំងធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ២០១៩ បណ្តាលមកពី គំរូអាកាសធាតុ El Nino។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ កាលពីលើកមុន បានជួបប្រទះចំហេះព្រៃដ៏មហន្តរាយ ក្នុងឆ្នំា២០១៥ និងឆ្នាំ២០១៩ ដែលបានគ្របដណ្តប់លើប្រទេសនេះ ហើយផ្នែកជាច្រើននៅប្រទេសជិតខាងមានផ្សែងអ័ព្ទ។

