អ៊ីស្រាអែល ៖ កងទ័ពស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការវាយប្រហារលើកទីពីរ កាលពីល្ងាចថ្ងៃពុធ ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល បានត្រូវចំទីតាំងយោធាស៊ីរីក្នុងខេត្តហាម៉ា( Hama ភាគកណ្តាល និងបណ្តាលឲ្យមានការខូចខាត។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ការវាយប្រហារដែលត្រូវបានធ្វើឡើងពីខាងក្នុងដែនអាកាសលីបង់ បានត្រូវចំទីតាំងទាំងនេះ នៅតំបន់ជនបទនៃទីក្រុងហាម៉ា។
នៅព្រឹកថ្ងៃដដែល ទាហានស៊ីរីពីរនាក់ ត្រូវបានសម្លាប់ និង ៦នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល នៅក្នុងខេត្តឆ្នេរសមុទ្រ Tartous នេះបើយោងតាមកងទ័ពស៊ីរី។
ការវាយប្រហារនេះ គឺជាការវាយប្រហារដោយមីស៊ីលចុងក្រោយរបស់អ៊ីស្រាអែលប្រឆាំងនឹងទីតាំងយោធាស៊ីរី ក្រោមលេសថា ទីតាំងគោលដៅទាំងនោះ ផ្ទុកអាវុធ និងយន្តហោះចម្បាំង ដែលមានទំនាក់ទទំនងជាមួយអ៊ីរ៉ង់ និងក្រុមហេសបូឡាលីបង់។

