
យោងតាមការសិក្សាថ្មីពីក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ ២៩នាក់ បានឲ្យដឹងថា ដោយសារតែផលប៉ះពាល់បង្កឡើងដោយសារមនុស្ស ពិភពលោកបច្ចុប្បន្នបានឆ្លងកាត់ស្រទាប់ភពចំនួន ៩ ដែលជាដែនកំណត់សុវត្ថិភាពសម្រាប់ជីវិតមនុស្សនៅតាមតំបន់ជាច្រើនដូចជាបូរណភាពនៃជីវគោល បម្រែបម្រួលអាកាសធាតុ ហើយនិងលទ្ធភាពប្រើប្រាស់ទឹកសាប ។
ការសិក្សានេះ ត្រូវបានសហដឹកនាំដោយអ្នកវិទ្យាសាស្រ្តអាកាសធាតុលោក Johan Rockström ដែលជាប្រធានវិទ្យាស្ថានស្រាវជ្រាវបម្រែបម្រួលអាកាសធាតុ Potsdam ។
ក្រុមអ្នកវិទ្យាសាស្រ្ត បានប្រកាសអាសន្នពីការកាប់បំផ្លាញព្រៃឈើកើនឡើង ការប្រើប្រាស់ហួសប្រមាណជីវម៉ាស់ ការគំរាមកំហែងផុតពូជកើនឡើង និងការរីកសាយផលិតផលបង្កើតឡើងដោយមនុស្សដូចជាប្លាស្ទិក សរីរាង្គបន្សាំ និងសារធាតុគីមីសំយោគ ។
ការសិក្សានេះ បានរកឃើញថា នៅក្នុងចំណោមស្រទាប់ភពចំនួន ៩ដែលត្រូវបានវាយតម្លៃ មានតែអាស៊ីតកម្មមហាសមុទ្រ ការថយចុះស្រទាប់អូហ្សូន និងការធ្វើឲ្យខ្យល់កខ្វក់ ត្រូវបានវាយតម្លៃថាស្ថិតនៅក្នុងដែនកំណត់សុវត្ថិភាព ។ អាស៊ីតកម្មមហាសមុទ្រ ជិតប្រែពណ៌ ស្របពេលដែលក្រុមអ្នកវិទ្យាសាស្រ្តសួរថាតើការបំភាយឧស្ម័នកាបូនច្រើនប៉ុន្មានបង្កើតឡើងដោយឥន្ធនៈហ្វូស៊ីល ដែលមហាសមុទ្រអាចស្រូបយកបាននោះ ។ ស្រទាប់មួយគត់ដែលល្អប្រសើរចាប់តាំងពីឆ្នាំ ២០១៥ គឺស្រទាប់អូហ្សូន ៕