រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គ្រោង​បង្កើន​ចំណូល និង​បង្កើន​ការផលិត​ទឹកស្អាត​ខ្ពស់ជាង​ឆ្នាំមុន​

2021/05/28 07:59:04 pm        488

ភ្នំពេញ ៖ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គ្រោង​បង្កើន​ចំណូល​ការធ្វើ​អាជីវកម្ម​ទឹកស្អាត​ឲ្យ​បាន​ជាង ៣៤ ម៉ឺន​លាន​រៀល ​ខ្ពស់ជាង​ឆ្នាំ​២០២០ ប្រមាណ​ជាង ៦ ភាគរយ និង​ដាក់​ទិសដៅ​ផលិត​ទឹកស្អាត​ឲ្យ​បាន​ជាង ២២៧ លាន​ម៉ែត្រ​គីប​។ ​ការបង្កើន​បរិមាណ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ ​គឺ​ដោយសារ​កំណើន​នៃ​ការប្រើប្រាស់​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ ​កំពុង​កើនឡើង​។

ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នក​យក​ព័ត៌មាន BTV ស្តីពី​ការអភិវឌ្ឍន៍ និង​ទិសដៅ​លើ​ការធ្វើ​អាជីវកម្ម​ទឹកស្អាត ​នៅ​ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២១ នេះ​ថា ​នៅក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នៅតែ​ជំរុញ​ការផលិត​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។

ពាក់ព័ន្ធ​ចំណូល​, ឯកឧត្តម បន្តថា នាពេល​ថ្មីៗ​នេះ ក្រុមប្រឹក្សាភិបាល​បានសម្រេច​បង្កើន​ចំណូល​នៅក្នុង​ឆ្នាំ ២០២១ ​ឲ្យ​ខ្ពស់ជាង​ឆ្នាំ ២០២០​ ដោយ​ផ្អែកទៅលើ​ផែនការ​ដែល​បាន​ដាក់​ចេញ​រួមមាន ​៖ ការផលិត​ទឹក​ឲ្យ​បាន​ច្រើន​, បង្កើន​បណ្តាញ​ចែកចាយ​, ​បង្កើន​អតិថិជន​ដែល​ជា​អ្នកប្រើប្រាស់ រួមជា​មួយ​ការ​បង្កើន​កិច្ចការពារ ទប់ស្កាត់​ទឹក​បាត់បង់​ ក្រៅពីនេះ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏មាន​ចំណូល​អំពី​ការ​ធ្វើ​សេវាកម្ម​ផ្សេងៗ​ផងដែរ ។

សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០២១ នេះ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​បានដាក់​ទិសដៅ​ផលិត​ទឹកស្អាត​ឲ្យ​បាន​ជាង ២២៧ លាន​ម៉ែត្រ​គីប ការ​បង្កើន​អតិថិជន​ប្រើប្រាស់​ថ្មី​ឲ្យ​បាន​ចំនួន ​២៧ ពាន់​បណ្តាញ ​ខណៈ​នៅ​ឆ្នាំ​២០២០ កា​រត​បណ្តាញ​ជូន​អតិថិជន​ថ្មី បាន​ត្រឹម​ជាង ១៧​ពាន់​បណ្តាញ​, ដូច្នេះ​ជា​ទិសដៅ​នៃ​ផែនការ​ការ​ប្រមូល​ចំណូល​នៅក្នុង​ឆ្នាំ ២០២១ នេះ ​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ គ្រោង​ប្រមូល​ចំណូល​ឲ្យ​បាន​ប្រមាណ​ជាង ​៣៤ ម៉ឺន​លាន​រៀល ខណៈ​នៅក្នុង​ឆ្នាំ ​២០២០ ការប្រមូល​ចំណូល​ពី​វិស័យនេះ​ បាន​ជាង ៣២ ម៉ឺន​លាន​រៀល​ប៉ុណ្ណោះ​៕


​អត្ថបទ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm