ក្រុមនគរបាលស៊ែរប៊ីបង្កើនការល្បាតព្រំដែនជាមួយហុងគ្រី ក្រោយឃាត់ខ្លួនជនអន្តោប្រវេសន៍បាន ៣៧១នាក់

2023/09/14 11:28:27 pm        77

ប្រទេសស៊ែរប៊ី បានបញ្ជូនកងកម្លាំងពិសេសទៅកាន់ព្រំដែនជាមួយប្រទេសហុងគ្រី ស្របពេលដែលក្នុងពេល១ថ្ងៃ មានជនអន្តោប្រវេសន៍រាប់រយនាក់ព្យាយាមធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប។

ស្របពេលដែលប្រទេសស៊ែរប៊ី គឺជាផ្លូវដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ដែលធ្វើដំណើរមកពីតំបន់អាស៊ី តំបន់អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា ដើម្បីទៅដល់សហភាពអឺរ៉ុបនោះ ក្រុមនគរបាល ត្រូវបានដាក់ពង្រាយនៅតាមព្រំដែន ប៉ុន្តែបច្ចុប្បន្នពួកគេបានពង្រឹងកម្លាំងបន្ថែមទៀតនៅតាមតំបន់ដែលមានកងកម្លាំងសន្តិសុខស្រាប់ ។

កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមនគរបាល និយាយថា ពួកគេបានឃាត់ខ្លួនជនអន្តោប្រវេសន៍ចំនួន ៣៧១នាក់ នៅតាមព្រំដែន ។ បុរស ២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងសំពត់តង់ ហើយមនុស្សរាប់សិបនាក់ផ្សេងទៀត រួមទាំងមនុស្សមួយគ្រូសារ មានកូនក្មេង ២នាក់ បានជួបជុំគ្នានៅតាមវាលស្មៅ ។

លោក Dragan Vasiljevic គឺអគ្គស្នងការរងនគរបាលស៊ែរប៊ី និយាយថា ក្រុមនគរបាល បានផ្តោតសំខាន់លើការងាររក្សាក្រុមជនអន្តោប្រវេសន៍នៅក្នុងមណ្ឌលទទួលជនភៀសខ្លួន និងធ្វើយ៉ាងណាការពារកុំឲ្យមានជម្លោះកើតឡើងនៅក្នុងចំណោមពួកគេ ។

ក្រុមនគរបាល បានបង្ហាញផងដែរកាំភ្លើងវែងស្វ័យប្រវត្តិ ដែលពួកគេបានរកឃើញនៅតំបន់ព្រំដែន ។

យោងតាមការអះអាងរបស់មន្ទីរការពារស្វែងរកសិទ្ធិជ្រកកោន ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់ស៊ែរប៊ី បានឲ្យដឹងថា ជនអន្តោប្រវេសន៍ប្រហែល ១.៥០០នាក់ បានព្យាយាមឆ្លងកាត់ចូលទៅក្នុងប្រទេសហុងគ្រីជារៀងរាល់ថ្ងៃ ហើយភាគច្រើននៃពួកគេបានផ្តល់ប្រាក់ដល់ក្រុមអ្នករត់ពន្ធមនុស្សខុសច្បាប់ ដើម្បីធ្វើដំណើរឆ្លងកាត់ព្រំដែន ។

ដោយឡែក យោងតាមតួលេខផ្លូវការរបស់រដ្ឋាភិបាលស៊ែរប៊ី បានឲ្យដឹងថាមាននូវជនអន្តោប្រវេសន៍ប្រហែល ៣.៣២៦នាក់ ស្ថិតនៅក្នុងមជ្ឈមណ្ឌលទទួលជនភៀសខ្លួនស៊ែរប៊ី ប៉ុន្តែនៅមានពួកគេជាច្រើនទៀត ពុំទទួលបានកន្លែងស្នាក់នៅនោះទេនៅតាមទីតាំងបែបនេះ ហើយគេអាចមើលឃើញពួកគេនៅតាមផ្លូវនៅក្នុងរដ្ឋធានី Belgrade និងតាមបណ្តោយព្រំដែនប្រទេសហុងគ្រី ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm