
សេវកម្មសង្រ្គោះបន្ទាន់និយាយថា អគ្គិភ័យកាលពីយប់កន្លងទៅនៅមណ្ឌលមនុស្សចាស់ជរា ស្ថិតនៅតំបន់ភាគខាងជើង Asturiasប្រទេសអេស្ប៉ាញ បានសម្លាប់មនុស្សម្នាក់ និងមនុស្ស ២៧នាក់ផ្សេងទៀត បានរងរបួស ។
សេវាកម្មសង្រ្គោះបន្ទាន់ និយាយថា អគ្គិភ័យនេះ បានឆាបឆេះឡើងនៅជាន់ទី ១ នៃអគារកម្ពស់ ៣ជាន់ ហើយមូលហេតុដែលបណ្តាលឲ្យអគ្គិភ័យកើតឡើង ពុំត្រូវបានគេដឹងភ្លាមៗនោះទេ ។
ពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យធ្វើដំណើរទៅដល់ អណ្តាតភ្លើងបានរីករាលដាលពេញជាន់ទី១នៃអគាររួចទៅហើយ ហើយអគ្គិភ័យបានឆាបឆេះកាន់តែខ្លំាងនៅក្នុងបន្ទប់ជាកន្លែងដែលក្រុមជួយសង្រ្គោះ បានរកឃើញជនរងគ្រោះ ។
សេវាកម្មសង្រ្គោះបន្ទាន់ បានបន្តទៀតថា កម្មករវ័យ ៤៦ឆ្នាំម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលមនុស្ស ២៦នាក់ផ្សេងទៀត បានរងរបួសស្រាល ៕