កងទ័ពចិន៖ សមយុទ្ធទេវតាសន្តិភាពនឹងក្លាយជាផ្លែផ្កាសម្រាប់ចំណងមិត្តភាពប្រទេសទាំងពីរ

2023/09/15 12:33:47 am        92

កំពង់ស្ពឺ៖ លោកវរសេនីយ៍ឯក ចាង អ៉ី នាយរង ប្រធានសុខាភិបាលក្នុងប្រតិបត្តិការសមយុទ្ធសុខាភិបាលរួមគ្នារវាងកងទ័ពកម្ពុជា-ចិន ទេវតាសន្តិភាព-ឆ្នាំ២០២៣ ថ្លែងថា សមយុទ្ធទេវតាសន្តិភាពលើកទី១ជាមួយកងទ័ពកម្ពុជានឹងក្លាយជាផ្លែផ្កាសម្រាប់ចំណងមិត្តភាពប្រទេសទាំងពីរ។ 

​ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីដឹកនាំកងទ័ពរំដោះប្រជាជនចិនមកដល់កម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ចាង អ៉ី នាយរង នាយកដ្ឋានសុខាភិបាលនៃសាកលវិទ្យាល័យសុខាភិបាលកងទ័ពអាកាស និងជាប្រធានសុខាភិបាលសម្រាប់ប្រតិបត្តិការសមយុទ្ធសុខាភិបាលរួមគ្នារវាងកងទ័ពកម្ពុជា-ចិន ដែលមានឈ្មោះថា ទេវតាសន្តិភាព-ឆ្នាំ២០២៣ បានឲ្យដឹងថា សម្រាប់ការចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នារវាងកងទ័ពកម្ពុជា-ចិន គឺកងទ័ពចិនបានប្រើប្រាស់ជើងហោះហើរចំនួន ១២ជើង ដើម្បីដឹកជញ្ជូនកងកម្លាំង និងសម្ភារៈចូលរួមសមយុទ្ធផ្នែកសុខាភិបាលលើកទី១ ជាមួយកងទ័ពកម្ពុជា។ លោកវរសេនីយ៍ឯក បន្តថា សមយុទ្ធលើកដំបូង ដែលកងទ័ពកម្ពុជា-ចិន រៀបចំសមយុទ្ធផ្នែកសុខាភិបាល នាពេលនេះជាលើដំបូងដែលកងទ័ពចិនប្រើប្រាស់ពិសេស ហៅថា Y-19 ជាយន្តហោះសុខាភិបាលរបស់ចិនសម្រាប់បំពេញបេសកកម្មក្នុងសមយុទ្ធទេវតាសន្តិភាព។ 

លោកវរសេនីយ៍ឯក បង្ហាញជំនឿថា សមយុទ្ធលើកទី១នេះនឹងទទួលបានជោគជ័យ រួមទាំងពង្រីងចំណងមិត្តភាពរវាងកងទ័ព និងប្រជាជនទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ 

ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន, ដើម្បីលើកកម្ពស់សមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឲ្យប្រកបដោយប្រសិទ្ធភាព។ 

សមយុទ្ធនាពេលនេះ មានលក្ខណៈទ្រង់ទ្រាយធំក្រោមប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាល មនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»។ សមយុទ្ធនេះបានរៀបចំធ្វើនៅទីតាំងផ្សេងគ្នា ក្នុងនោះដូចជា ទីបញ្ជាការដ្ឋានទ័ពពិសេស, កងទ័ពជើងគោក, មន្ទីរពេទ្យព្រះកេតុមាលា, ព្រលានយន្តហោះយោធា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប៕

អត្ថបទ ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm