
ក្រុមហ៊ុនអ៊ីស្រាអែល បានបញ្ជាក់ថា រថយន្តឈ្នួលហោះ Evtol ដែលមានទំហំខ្នាតធំ-តូចខុសប្លែកគ្នាច្រើននោះ អាចជាដំណោះស្រាយមួយសម្រាប់សេណារីយោដឹកអ្នកជំងឺបានលឿនទៅកាន់មន្ទីរពេទ្យ ។
ក្រុមហ៊ុន បានប្រែក្លាយចំណតរថយន្តរបស់មន្ទីរពេទ្យ Hadassah Ein Karm ស្ថិតក្នុងទីក្រុងហ៊្សេរុយសាឡឹម ទៅជាចំណតចុះចតរបស់រថយន្តឈ្នួលហោះ ។
អំឡុងពេលធ្វើតេស្ត រថយន្តឈ្នួលហោះ eVTOL ខ្នាតធំដែលត្រូវបានរចនាឡើងសម្រាប់ដឹកមនុស្សម្នាក់ បានហោះឡើង និងហោះពីលើទីក្រុងហ៊្សេរុយសាឡឹម មុនពេលវិលត្រឡប់មកចុះចតវិញ ។ បន្ទាប់មក រថយន្តឈ្នួលហោះខ្នាតតូច eVTOL បានដឹកប្រអប់ ស្រដៀងគ្នានឹងរថយន្តឈ្នួលហោះដែលដឹកការផ្គត់ផ្គង់គ្រឿងវេជ្ជសាស្រ្ត ។
លោក Yoeli Or ដែលជាស្ថាបនិក និងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Cando គឺជាក្រុមហ៊ុនផលិតរថយន្តឈ្នួលហោះ eVTOLបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រថយន្តនេះ មានសមត្ថភាពផ្ទុកទម្ងន់ ២៥០គ.ក ហើយនិងហោះបានចម្ងាយប្រហែល ៣០គ.ម ៕