
បណ្ដាមេដឹកនាំសាសនាមកពីទីក្រុងកំពង់ផែ Mombasa របស់ប្រទេសកេនយ៉ា បានធ្វើបាតុកម្ម កាលពីថ្ងៃពុធ (ទី១៣ ខែកញ្ញា) ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានបញ្ជាក់ឡើងវិញអំពីសិទ្ធិភ្ជាប់ទំនាក់ទំនងរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQi)។
កាលពីថ្ងៃអង្គារ (ទី១២ ខែកញ្ញា) ) តុលាការបានតម្កល់សិទ្ធិរបស់គណៈកម្មាធិការសិទ្ធិមនុស្សអ្នកស្រឡាញ់ភេទដូចគ្នារបស់ជាតិ ក្នុងការចុះឈ្មោះជាមួយនឹងក្រុមប្រឹក្សាភិបាលនៃអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសកេនយ៉ា។
អ្នកតវ៉ាលោក Athman Ahmed បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេចង់ឲ្យរដ្ឋាភិបាលប្រទេសកេនយ៉ា ប្រព្រឹត្តចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ឲ្យដូចនឹងប្រទេសជិតខាងអ៊ូហ្គង់ដា។ សមាជិកសភាជាច្រើននាក់ បានពន្យល់ប្រាប់ខ្លីៗពីសណ្ឋាគារនៅក្បែរនោះ ដោយនិយាយថា ពួកគេជំទាស់នឹងការសម្រេចរបស់តុលាការនេះ។ នៅកេនយ៉ា ការមានទំនាក់ទំនងផ្លូវភេទស្ត្រីនិងស្ត្រី ក៏ដូចជាបុរសនិងបុរស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់ ១៤ឆ្នាំ។
សម្រាប់ពេលនេះ ប្រទេសកេនយ៉ា នៅតែត្រូវបានគេមើលឃើញថា ជាជម្រកសុខសាន្ត សម្រាប់ក្រុមមនុស្ស LGBTQ នៅក្នុងតំបន់មិនត្រូវបានស្វាគមន៍នេះ។ មិនដូចនៅក្នុងប្រទេសអាហ្រ្វិកជាង ៣០ផ្សេងទៀតនោះឡើយ ដែលការមានទំនាក់ទំនងភេទដូចគ្នា គឺជាអំពើខុសច្បាប់ ដោយច្បាប់ប្រឆាំងមនុស្សស្រលាញ់ភេទដូចគ្នាសម័យអាណានិគម គឺកម្រត្រូវបានអនុវត្តណាស់៕