ការវិភាគ៖ លោក Putin បារម្ភថាកិច្ចព្រមព្រៀងអាវុធ ជាមួយ លោក Kim Jong Un នឹងធ្វើឲ្យលោកឯកាកាន់តែខ្លាំងពីពិភពលោក

2023/09/15 03:30:48 pm        280

ក្រុមអ្នកជំនាញតាមដានសង្រ្គាមនិយាយថា លោកពូទីន បារម្ភថា​កិច្ច​ព្រម​ព្រៀងអាវុធ​ជាមួយ​លោក គីម ជុងអ៊ុន អាច​គំរាម​កំហែង​ដល់​ផែនការ​វាយ​លុក​របស់​លោក​ដែល​រួម​រឹត​ដោយ​ទណ្ឌកម្ម​រួច​ទៅ​ហើយ។ ប៉ុន្តែលោក​នៅមានឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នៅ​ឡើយ​ទោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក៏ដោយ។

ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសរុស្ស៊ី​បាន​ប្រសើរ​ឡើង​ក្នុង​ការ​គេច​ចេញ​ពី​ការ​ដាក់​ទណ្ឌ​កម្ម​ជាមួយ​នឹងផ្លូវពាណិជ្ជកម្ម និងច្រកថ្មី។

ក្រុមអ្នកជំនាញ​បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) មាន​ការ​ព្រួយ​បារម្ភថា កិច្ចព្រមព្រៀងសព្វាវុធជាមួយកូរ៉េខាងជើង អាចធ្វើ​ឲ្យ​គម្រោង​គេច​ពី​ទណ្ឌ​កម្ម​របស់​រុស្ស៊ី ស្ថិតក្នុងគ្រោះថ្នាក់។

យោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (ISW) លោក ពូទីន ទំនងជាកំពុង​ព្យាយាម​ទម្លាក់​ជំនួប​របស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) នៅ​ទីក្រុងវ្លាឌីវ៉ូស្តុក(Vladivostok)ថាជា "អព្យាក្រឹត" ដោយសារ​តែការ​ភ័យខ្លាច​ថា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ដែល​អាច​កើត​មាន​អាច​បង្ក​ឱ្យ​មាន​រលក​ថ្មី​នៃ​ទណ្ឌកម្ម​ពី​សំណាក់​បណ្ដា​ប្រទេស​លោក​ខាង​លិច​។

ក្រុមមន្ត្រី​អាមេរិកបានប្រាប់សារព័ត៌មាន The New York Times កាលពីសប្តាហ៍មុន លោក ពូទីន បានជួបសមភាគីកូរ៉េខាងជើង ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បី​ស្វែង​រក​កិច្ច​ព្រម​ព្រៀង​អាវុធ​ជាមួយ​កូរ៉េ​ខាងជើង ដោយសារកងទ័ពរុស្ស៊ីអស់គ្រាប់រំសេវ និងឧបករណ៍​ផ្សេងៗ​ទៀត​ហើយ​ក្នុង​ជម្លោះ​នៅ​អ៊ុយក្រែន។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមកពីក្រុមប្រឹក្សាអាត្លង់ទិកបានកត់សម្គាល់ថា រុស្ស៊ី​កាន់​តែ​មានភាពល្អប្រសើរក្នុងការគេចចេញពីការដាក់ទណ្ឌកម្ម តាមរយៈគម្រោងយ៉ាងល្អិតល្អន់ ដែល​អនុញ្ញាត​ឱ្យ​ខ្លួន​នាំ​ចូល​បច្ចេកវិទ្យា​មួយ​ចំនួន​ដែល​ផលិត​ដោយ​សហរដ្ឋ​អាមេរិ​ក​ដើម្បី​ធ្វើ​អាវុធ​៕​

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm