ចិន៖ ប្រទេសចិនចោទប្រកាន់រដ្ឋបាលលោក Biden ថា កំពុងលេងល្បែងនយោបាយ និងគេចវេះពីទំនួលខុសត្រូវ បែរជាអំពាវនាវឲ្យបើកការស៊ើបអង្កេតជាថ្មី ចំពោះប្រភពដើមនៃវីរុសរាតត្បាតសកលកូរ៉ូណា ដែលបានផ្ទុះដំបូងនៅក្នុងប្រទេសចិនកាលពីដំណាច់ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយនៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា បទបញ្ជារបស់លោកប្រធានាធិបតីអាមេរិក Joe Biden បង្ហាញថា រដ្ឋាភិបាលអាមេរិកពុំបានខ្វល់ខ្វាយពីការពិត និងច្បាស់លាស់ តែបែរជាចាប់អារម្មណ៍ពីការតាមដានប្រភពដើម ផ្អែកលើវិទ្យាសាស្ត្រដ៏ស៊ីជម្រៅទៅវិញ។ លោក Biden បានប្រាប់ក្រុមមន្ត្រីចារកម្មអាមេរិកឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែទ្វេដង ដើម្បីអង្កេតពីប្រភពដើមនៃជំងឺរាតត្បាតសកលនេះ រួមទាំងលទ្ធភាពដែលអាចឆ្ពោះទៅកាន់មន្ទីរពិសោធរបស់ចិន៕
អត្ថបទ៖ សុខមាន