អឌ្ឍន៍ចន្ទក្រហមរបស់ប្រទេសលីប៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់នៅទីក្រុង Derna ប្រទេសលីប៊ី បានកើនឡើងដល់ ១១.៣០០នាក់ ខណៈកិច្ចប្រឹងប្រែងស្វែងរកនៅបន្តបន្ទាប់ពីទឹកជំនន់ដ៏ធំបណ្តាលមកពីការបាក់ធ្លាយទំនប់ទឹកចំនួនពីរក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។
លោក Marie el-Drese អគ្គលេខាធិការក្រុមផ្តល់ជំនួយ បានប្រាប់សារព័ត៌មាន AP តាមទូរស័ព្ទថាមនុស្ស ១០.១០០នាក់ត្រូវបានរាយការណ៍ថានៅបាត់ខ្លួន នៅក្នុងទីក្រុងនៅសមុទ្រម៉េឌីទែរ៉ាណេមួយនេះ។ កាលពីលើកមុន អាជ្ញាធរសុខភាពបានដាក់ចំនួនអ្នកស្លាប់នៅត្រឹមជាង៦.០០០នាក់។
ទឹកជំនន់ បានហូរនាំក្រុមគ្រួសារជាច្រើនក្នុងទីក្រុង Derna កាលពីយប់ថ្ងៃអាទិត្យបានបង្ហាញភាពងាយរងគ្រោះនៅក្នុងទីក្រុងសំបូរប្រេងមួយនេះ ដែលត្រូវបានមើលឃើញថាបានបំផ្លាញដោយជម្លោះចាប់តាំងពីការប៉ះបោឆ្នាំ២០១១ ដែលបានផ្តួលរំលំ លោក Moammar Gadhafi មេដឹកនាំផ្តាច់ការដែលកាន់អំណាចរយៈពេលយូរ៕

