អ្នកភូមិជាច្រើននៅក្នុងតំបន់ដាច់ស្រយាលភាគច្រើន ដែលទទួលរងដោយរញ្ជួយដីនៅប្រទេសម៉ារ៉ុក នៅតែរស់នៅក្នុងតង់ចល័តពឹងផ្អែកលើជំនួយទាំងស្រុង ដើម្បីនាំយកការផ្គត់ផ្គង់សំខាន់ៗកាលពីថ្ងៃព្រហស្បតិ៍ ខណៈពួកគេបានរង់ចាំជំនួយរដ្ឋមកដល់ពួកគេ រយៈពេលជិតមួយសប្តាហ៍បន្ទាប់ពីគ្រោះមហន្តរាយ។
យោងតាមតួលេខផ្លូវការចុងក្រោយបានឲ្យដឹងថា រញ្ជួយដីកម្រិត ៦,៨ រិចទ័រ ដែលបានវាយប្រហារមកលើតំបន់ភ្នំ High Atlas កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា បណ្តាលឲ្យមនុស្ស២.៩៤៦នាក់ ស្លាប់ និង ៥.៦៧៤នាក់រងរបួស ដែលបានធ្វើឲ្យប្រទេសម៉ារ៉ុកមានអ្នកស្លាប់ច្រើនបំផុត ចាប់តាំងពីឆ្នាំ១៩៦០ និងមានឥទ្ធិពលខ្លាំងបំផុត ចាប់តាំងពីឆ្នាំ១៩០០។

ខណៈមានការបោះជំរំដ៏ធំតាមលំដាប់លំដោយ តង់ដែលបានចេញដោយរដ្ឋាភិបាល និងមន្ទីពេទ្យតំបន់របស់យោធា បានកំណត់ក្នុងទីក្រុងធំៗមួយចំនួន ជាផ្នែកនៃតំបន់ដែលនៅតែជួយសង្គ្រោះក្នុងការផ្តល់ជំនួយ ដែលមានពលរដ្ឋស្ថិតនៅលើចិញ្ចើមផ្លូវ។
អ្នករាយការណ៍របស់សារព័ត៌មានរ៉យទ័រ បានធ្វើដំណើរតាមផ្លូវដាច់ស្រយ៉ាលភ្ជាប់ក្រុង Amazigh ក្រុង Berber និងភូមិជាច្រើន បានឃើញអ្នកនៅរស់រាន បានបោះជំរំនៅខាងក្រៅក្នុងតង់តូចៗ ឬស្ថិតនៅក្រោមក្រណាត់ផ្លាស្ទីក ដែលភ័យខ្លាចថា ការរញ្ជួយអាចបំផ្លាញលំនៅឋានដែលបានខូចខាតរបស់ពួកគេរួចទៅហើយ។
រដ្ឋាភិបាល និយាយថា ខ្លួនកំពុងធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនអាចធ្វើបានដើម្បីជួយដល់ជនរងគ្រោះដោយរញ្ជួយដីទាំងអស់៕
