វិមានក្រឹមឡាំងបានបង្ហាញការព្រួយបារម្ភកាលពីថ្ងៃព្រហស្បតិ៍ថា ភាពតានតឹងរវាងអាមេនី និងអាហ្សែបៃហ្សង់ជុំវិញតំបន់ខណ្ឌចែក ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) កំពុងតែកើនឡើង ខណៈនាយករដ្ឋមន្រ្តីអាមេនីបានហៅស្ថានភាពក្នុងទឹកដីដែលត្រូវបានបិទនោះថាជាបញ្ហាធ្ងន់ធ្ងរ ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសអាមេនី បានចោទប្រកាន់អាហ្សែបៃហ្សង់ម្តងហើយម្តងទៀតអំពីការប្រមូលផ្តុំកងកម្លាំងនៅជុំវិញតំបន់ ការ៉ាបាក (Karabakh) ដែលរដ្ឋធានីបាគូ របស់អាហ្សែបៃហ្សង់បានរារាំងយ៉ាងមានប្រសិទ្ធភាពចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២មក ដែលបណ្តាលឱ្យមានភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ។ កិច្ចព្រមព្រៀងមួយដែលបានធ្វើឡើងដើម្បីបិទផ្លូវទៅកាន់ដែនដីនេះ កាលពីចុងសប្តាហ៍មុនមិនទាន់មានប្រសិទ្ធភាពពេញលេញនៅឡើយទេ។
យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry រុស្ស៊ីនឹងរក្សាទំនាក់ទំនងជាមួយ រដ្ឋធានី យ៉េរេវ៉ាន់ (Yerevan) និង បាគូ (Baku) ហើយនៅតែជាអ្នកធានាដែលអាចទុកចិត្តបាននៃសន្តិសុខនៅតំបន់ កូកាសខាងត្បូង (Caucasus)។ ទីក្រុងមូស្គូបានសម្តែងការខឹងសម្បារជាមួយប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
តំបន់ការ៉ាបាក (Karabakh)ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃទឹកដីរបស់ប្រទេសអាហ្សែបៃហ្សង់ ប៉ុន្តែសំបូរដោយប្រជាជនអាមេនីរស់នៅ ដោយមានការគាំទ្រពីរដ្ឋធានី យ៉េរ៉េវ៉ាន់ (Yerevan ) ដែលតំបន់នេះបានទទួលឯករាជ្យពី អាហ្សែបៃហ្សង់ បន្ទាប់ពីសង្គ្រាមដ៏យូរនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលបានព្យាយាមជួយសម្របសម្រួលសន្តិភាពយូរអង្វែងបានសម្តែងការព្រួយបារម្ភកាលពីថ្ងៃអាទិត្យអំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសនេះ៕

