បងប្អូនប្រជាពលរដ្ឋខ្មែរ បានប្រកាសស្វាគមន៍វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ (UN) នៅសហរដ្ឋអាមេរិក នាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។
តាមរយៈវីដេអូឃ្លីបបានចេញជាបន្តបន្ទាប់ ជាក្រុមផង និងម្នាក់ឯងផង បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅរដ្ឋផ្សេងៗគ្នា នាសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសមួយចំនួនទៀត បានលើកឡើងថា ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលសម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអាមេរិក។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨(UN)។
នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាលើកដំបូងលើទឹកដីអាមេរិក បន្ទាប់ពីសម្តេចត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីកម្ពុជា នីតិកាលទី៧នេះ សម្តេចធិបតី នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ និងអ្នកធ្វើធុរកិច្ចរបស់អាមេរិក និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទី នោះផងដែរ។
តាមរយៈវីដេអូឃ្លីបរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេសទាំងនោះក៏បាន បង្ហាញនូវទឹកចិត្តស្រលាញ់គាំទ្រ និងជូនពរដល់សម្តេចធិបតី ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ចផងដែរ៕អត្ថបទបាន ចក់


