មន្ដ្រីសហព័ន្ធ៖ ខាន់ ចេសា ប្រកួតលើសង្វៀន ONE ​មិនប៉ះពាល់ដល់ការប្រកួតកីឡាអាស៊ីនោះទេ

2023/09/15 06:11:44 pm        997

វីរកីឡាការិនីជឺជីតស៊ូឆ្នើមកម្ពុជា ខាន់ ចេសា នឹងបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE Championship ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅសិង្ហបុរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ មុនបន្ដដំណើរមកកម្ពុជា ដើម្បីចេញទៅប្រកួតកីឡាអាស៊ី Asian Games លើកទី១៩ នៅ​ទីក្រុង​ Hangzhou ប្រទេសចិន នាដើមខែក្រោយ ។

ជុំវិញជំនួបរវាងម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ចេសា និង​ជើងខ្លាំង​ជឺជីត​ស៊ូ​លំដាប់​ពិភពលោក​ដូចគ្នា នាចុងខែនេះ ត្រូវបានលោកមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បញ្ជាក់​ថា មិនប៉ះពាល់ដល់ដំណើរឆ្ពោះទៅការពារមេដាយមាសកីឡាអាស៊ី របស់​កីឡាការិនី​កូនកាត់ ៣សាសន៍ ខាន់ ចេសា ឡើយ ។

មន្ដ្រីសហព័ន្ធដដែលបន្ដថា ក្រោយការសម្រេចចិត្តផ្ទាល់ខ្លួន ដោយមានការឯកភាពគ្នា រវាង​កីឡាការិនី​ជម្រើសជាតិកម្ពុជា និងដៃគូប្រកួត ក៏ដូចជាអ្នករៀបចំកម្មវិធី  ខាន់ ចេសា នឹងចូលរួម​ប្រកួត​លើ​សង្វៀន ONE Championship ធម្មតា ក្រោយលក្ខខណ្ឌប្រកួតវិញ្ញាសាទម្ងន់ស្រាល នៃ​ប្រភេទកីឡាជឺជីតស៊ូ មិនមែនជាការប្រកួតគុនចម្រុះ ឬ MMA នោះទេ ។

ម្យ៉ាងដោយសារកីឡាការិនីទាំងពីរ សុទ្ធតែជាកីឡាការិនីកម្រិតខ្ពស់ ហេតុ​នេះ​ការ​ប្រកួត​លើ​សង្វៀន ​ONE នាចុងខែនេះ ក៏ជាឱកាសពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែម ពិសេស​សម្រាប់​កីឡាការិនី​កម្ពុជា ខាន់ ចេសា ដើម្បីត្រៀមលក្ខណៈកាន់តែប្រសើរ សម្រាប់ការប្រកួតកីឡាអាស៊ី លើក​ទី១៩ ក្នុងនាមបេក្ខភាពការពារមេដាយមាស នាពេលឆាប់ៗខាងមុខផងដែរ ។

បន្ទាប់ពីចប់ការប្រកួតនេះ ចេសា នឹងត្រូវធ្វើដំណើរមកកម្ពុជា ហើយ​ត្រូវ​បន្ដ​ដំណើរ​ទៅ​ប្រទេស​ចិន​ នៅថ្ងៃទី០២ ខែតុលា ដើម្បីចូលរួមការប្រកួតកីឡាអាស៊ី នៅទីក្រុង​ Hangzhou ​ដែល​ម្ចាស់​មេដាយ​មាស ឆ្នាំ២០១៨ របស់កម្ពុជារូបនេះ នឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី០៦ ខែតុលា ។ ដូច្នេះ​ផ្អែក​លើ​ពេលវេលានេះ លោកមន្ដ្រីសហព័ន្ធដដែល អះអាងថា មិនមានផលប៉ះពាល់អ្វីដល់ ចេសា រវាង​ការនៅលើសង្វៀន ONE Championship និងការប្រកួតកីឡាអាស៊ីនោះទេ ។

គួរដឹងថា ខាន់ ចេសា គឺអត្តពលិកកីឡាជឺជីតស៊ូម្នាក់ ក្នុងចំណោម ២នាក់ ដែល​សហព័ន្ធ​ត្រៀម​បញ្ជូន​ទៅ​ចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ ។ អ្វីដែលពិសេស បេសកកម្មលើកនេះដែរ ចេសា ត្រូវ​ការពារមេដាយមាសរបស់ខ្លួន បន្ទាប់ពីកញ្ញាដណ្ដើមបានមេដាយមាសជូនជាតិលើកដំបូង ក្នុង​កីឡាអាស៊ី លើកទី១៨ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មុនបន្ដ​ដណ្ដើម​បាន​មេដាយ​មាស​ស៊ីហ្គេម​ ២សម័យ កាលពីឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        69
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        96
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm