ក្រុមបាល់ទាត់ Al-Ittihad បានត្រលប់ឡើងមកឈរកំពូលតារាងនៃក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតបណ្តោះអាសន្ន ក្រោយយកឈ្នះនៅទឹកដី Al-Okhdood ១-០ យប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ថ្វីបើមានឱកាសច្រើនសម្រាប់ក្រុមចាយលុយច្រើន Al-Ittihad តែពួកគេត្រូវរង់ចាំដល់នាទីទី ៧២ ទើបរឿងសប្បាយចិត្តកើតឡើងសម្រាប់អ្នកគាំទ្រ។
គ្រាប់បាល់បញ្ចូលទីសម្រេចដោយខ្សែប្រយុទ្ធបារាំង អតីតខ្សែប្រយុទ្ធ Real Madrid, Karim Benzema ប្រើប្រាស់ជង្គង់អុកបញ្ចូលទីយ៉ាងល្អ។

នេះជាគ្រាប់បាល់ទី ៣ របស់ Karim Benzema នៅ Saudi Pro League សម្រាប់ Al-Ittihad តាំងពីផ្លាស់ពី Real Madrid រដូវក្តៅកន្លងមក។
បីពិន្ទុនេះធ្វើឱ្យ Al-Ittihad ឡើងមកឈរកំពូលតារាងវិញបណ្តោះអាសន្នមាន ១៥ ពិន្ទុពីការប្រកួត ៦ លើក ខណៈបរាជ័យមួយលើកនោះគឺចាញ់ក្រុមខ្លាំង Al-Hilal ដែលមិនទាន់ប្រកួតនៅឡើយសប្តាហ៍ទី ៦ នេះ៕ អត្ថបទ៖នាង សុភាវុធ
