ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន មានតម្លៃ​៣​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​បួន​ខែ​ឆ្នាំ​២០២១

2021/05/28 09:02:00 pm        37

ភ្នំពេញ ​៖ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ចិន មានតម្លៃ​បី​ពាន់​លាន​ដុល្លារ នៅក្នុង​រយៈពេល​បួន​ខែ​ដើមឆ្នាំ​២០២១​ កើនឡើង​១៩,៧ ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។

ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម បង្ហាញថា ចាប់ពី​ខែមករា​ ដល់​ខែមេសា​ កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ចិន មានតម្លៃ ៤២៤ លាន​ដុល្លារ កើនឡើង ​៤២​ភាគរយ ខណៈ​តម្លៃ​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន មាន​ទឹកប្រាក់​សរុប ២,៥​ពាន់​លាន​ដុល្លារ​ កើនឡើង ១៦,៧​ភាគរយ​។

ទំនិញ​សំខាន់ៗ​ប្រទេស​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ចិន មានដូចជា អង្ករ ផ្លែ​ចេក កៅស៊ូ ដំឡូង​មី ផល​នេសាទ និង​សំលៀកបំពាក់​។ ចំណែក​ផលិតផល​សំខាន់ៗ ​នាំចូល​ពី​ប្រទេស​ចិន​វិញ មាន​ដូចជា វត្ថុធាតុដើម​សម្រាប់​រោងចក្រ​កាត់ដេរ គ្រឿងចក្រ​ រថយន្ត អាហារ ឧបករណ៍​អេឡិចត្រូនិក ថ្នាំពេទ្យ និង​គ្រឿងសំអាង​។

កាលពីដើម​ខែឧសភា​នេះ កម្ពុជា​បាន​ចាប់ផ្តើម​នាំចេញ​លើកដំបូង ផ្លែស្វាយ​ស្រស់​ដោយ​ផ្ទាល់​ទៅកាន់​ប្រទេស​ចិន បន្ទាប់ពី​អគ្គ​ពន្ធគយ​ចិន​ទទួលស្គាល់​ចំការ​ស្វាយ​ចំនួន​៣៧ និង​ក្រុមហ៊ុន​វេច​ខ្ជ​ប់​ចំនួន​៥​ដើម្បី​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។​

មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុ​វិជាតិ ធ្លាប់​បាន​លើកឡើងថា​ ការនាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន ​ជាការ​ពង្រីក​ទីផ្សារ​សម្រាប់​កសិផល​កម្ពុជា​ដោយសារ​ប្រទេស​ចិន ជាទី​ផ្សារ​ដ៏ធំ​។ ការ​ទទួលបាន​ទីផ្សារ​ប្រទេស​ចិន​នឹង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​កាន​តែ​ធំ​ និង​ពង្រីក​ទំនាក់ទំនង​កាន់​តែខ្លាំង​រវាង​ប្រទេស​ទាំងពីរ​នៅ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា ចិន ដែល​ទើបនឹង​ត្រូវ​បាន​ចុះហត្ថលេខា​កាល​ពីពេល​ថ្មីៗ​នេះ​។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ បានលើកឡើង​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន​១៥.២​ម៉ឺន​តោន​ ច្រើនជាង​ឆ្នាំ​២០២០​ចំនួន​១០.៨​ម៉ឺន​តោន​។ ផ្លែស្វាយ​កម្ពុជា ​គឺជា​ផ្លែឈើ​ស្រស់​ទី​២​ដែល​មាន​គុណភាព​ត្រូវ​បាន​អនុញ្ញាត​នាំចេញ​ទៅកាន់​ប្រទេស​ចិន​បន្ទាប់ពី​ផ្លែ​ចេក​។ ​ក្រោយពី​បាន​ចូល​ទៅ​កាន់​ទីផ្សារ​ចិន​ដោយ​ជោគជ័យ​មក បរិមាណ​នាំចេញ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​នា​ឆ្នាំនេះ ​មាន​កំណើន​កើន​ដល់​៣៥០%​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។

បន្ថែម​ពីលើ​នេះ ស្ថានទូត​ចិន បញ្ជាក់​បន្ថែមថា ​រយៈពេល​៤​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ​ បរិមាណ​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន​ជាង​១០.៤៧​ម៉ឺន​តោន ​ស្មើនឹង​៥៤.៤២%​នៃ​ការនាំចេញ​អង្ករ​សរុប​។ ​ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​នាំចេញ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុជា​។

សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ចិន មានតម្លៃ ៨,១​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២០ ធ្លាក់​ចុះ ៥​ភាគរយ​។​ ក្នុងនោះ ទំនិញ​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ចិន មានតម្លៃ​១,០៨ ពាន់​លាន​ដុល្លារ ​ថយចុះ​៨ ភាគរយ​៕


​អត្ថ​ប​ទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm