យោងតាមវិទ្យាស្ថានអន្តោប្រវេសន៍ជាតិ(INM) របស់ប្រទេសបានឲ្យដឹងថា ជនអន្តោប្រវេសន៍៣៥០នាក់ ត្រូវបានរកឃើញ ប្រជ្រៀតគ្នានិងខ្សោះជាតិទឹក នៅផ្នែកខាងក្រោយក្នុងរថយន្តសណ្តោង នៅប្រទេសម៉ិកស៊ិក ភាគអាគ្នេយ៍ ។

ការរកឃើញនេះ ត្រូវបានធ្វើឡើងនៅចំណតបង់ប្រាក់ នៅទីក្រុង កូសាម៉ាឡូប៉ាន(Cosamaloapan) ភាគខាងត្បូងរដ្ឋ Veracruz ជាកន្លែងដែលបុគ្គលិកវិទ្យាស្ថានអន្តោប្រវេសន៍ជាតិ និងមន្ត្រីសន្តិសុខ បានស្លាប់លឺសំឡេងយំនិងគោះទ្វារនៅផ្នែកខាងក្រោយរថយន្តសណ្តោង នៅពេលនោះពួកគេបានរកឃើញជនអន្តោប្រវេសន៍។
នៅលើកន្ទុយសណ្តោងរបស់រថយន្ត មាន ស្ត្រី បុរសនិងអនីតិជន មកពីប្រទេស ហ្គាតេម៉ាឡា អេក្វាឌ័រ ហុងឌុយរ៉ាស់ និងប្រទេសអែលសាវ៉ាឌ័រ។
រថយន្ត និងអ្នកបើកបរ ត្រូវបានយកទៅទុកនៅការិយាល័យអគ្គមេធាវី។ អានិតិជននិងគ្រួសារជាច្រើនត្រូវបានរកឃើញនៅក្នុងរថយន្តសណ្តោងនឹងស្ថិតនៅក្រោមការឃុំខ្លួនរបស់ប្រព័ន្ធសុខមាលភាពគ្រួសារក្នុងតំបន់ ខណៈមនុស្សពេញវ័យ ត្រូវបាននាំទៅកាន់អគារវិទ្យាស្ថានអន្តោប្រវេសន៍ជាតិ នៅក្នុងរដ្ឋ ដើម្បីកំណត់ស្ថានភាពការធ្វើអន្តោប្រវេសន៍របស់ពួកគេនៅម៉ិកស៊ីក។
