ILO បញ្ជាក់ថា អត្រាភាពគ្មានការងារធ្វើជារួមនៅកម្ពុជាគឺ ១,២ ភាគរយ

2023/09/15 07:52:59 pm        174

ភ្នំពេញ៖ អង្គការអន្តរជាតិខាងការងារ (ILO) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា អត្រាភាពគ្មានការងារធ្វើជារួម (ដែលត្រូវបានកំណត់ជាអ្នកគ្មានការងារធ្វើគិតជាភាគរយនៃកម្លាំងពលកម្មសរុប) គឺ ១,២ ភាគរយ តាមរបាយការណ៍អង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) ស្តីពីស្ថិតិភាពមានការងារធ្វើ និង​ភាពគ្មានការងារធ្វើ ក្នុងប្រទេសកម្ពុជា ដែលផ្ដល់មកទូរទស្សន៍ BTV ​នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបំភ្លឺចំពោះស្ថិតិដែលបាន​បោះពុម្ពផ្សាយ​ក្នុងមូលដ្ឋាន​ទិន្នន័យ​ស្ថិតិកម្លាំង​ពលកម្មរបស់អង្គការអន្តរជាតិ​ខាងការងារនាពេកកន្លងទៅនេះ ​និងបំភ្លឺព័ត៌មានទាក់ទង​នឹង​ស្ថិតិភាព​មានការងារធ្វើ និងភាពគ្មានការងារធ្វើ ​ក្នុងប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ស្ថិតិស្តីពីភាពមានការងារធ្វើដែលបានបោះពុម្ពផ្សាយ​ក្នុងមូលដ្ឋានទិន្នន័យស្ថិតិកម្លាំងពលកម្មរបស់អង្គការអន្តរជាតិខាងការងារ (ILOSTAT) ប្រើនិយមន័យផ្អែកទៅតាមសន្និសីទអន្តរជាតិលើកទី១៣ ​នៃអ្នកជំនាញស្ថិតិការងារ (ICLS ឆ្នាំ១៩៨២)។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា នៅប្រទេសកម្ពុជា តួលេខថ្មីបំផុតនៃអត្រាភាពមានការងារធ្វើធៀប​នឹងប្រជាជន (employment-to-population ratio) ដែលស្របតាមបទដ្ឋានអន្តរជាតិ គឺបានមកពី​របាយការណ៍អង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩ ហើយអត្រាភាព​មានការងារធ្វើធៀប​នឹង​ប្រជាជនមាន ៦៨,៦ ភាគរយ (ក្នុងនោះ ៧៦,៣ ភាគរយសម្រាប់បុរស និង ៦១,៨ ភាគរយ សម្រាប់ស្ត្រី)។

អត្រាភាពមានការងារធ្វើធៀបនឹងប្រជាជនផ្តល់នូវសូចនាកម្ម (ការបង្ហាញ) ​កាន់តែប្រសើរអំពីទំហំ​នៃចំនួន​ប្រជាជនដែលស្ថិតក្នុងភាពមានការងារធ្វើ ​ពីចំណោមប្រជាជន​ក្នុងអាយុធ្វើការសរុប។ នេះជាសូចនាករប្រសើរបំផុតសម្រាប់វាស់វែងថាតើទីផ្សារការងារកំពុងផ្តល់ឱ្យប្រជាជននូវភាពមានការងារធ្វើ បានយ៉ាងណាខ្លះ។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។

សេចក្ដីថ្លែងការណ៍បញ្ជាក់ថា អង្គការអន្តរជាតិខាងការងារ (ILO) មិនបោះពុម្ពផ្សាយនូវអ្វីដែលជួន​កាលគេហៅថា «អត្រាភាពមានការងារធ្វើ» ពីព្រោះវាមិនមែនជាសូចនាករដែល​ត្រូវបានទទួល​ស្គាល់​ជាអន្តរជាតិ និងមិនបន្ថែមព័ត៌មាន​អ្វីក្រៅពីអត្រាភាពគ្មាន​ការងារធ្វើដែលមានរួច​ហើយនោះទេ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm