ចិនបដិសេធបម្រាមលើទូរស័ព្ទអាយហ្វូន ខណៈមានក្ដីបារម្ភពីសង្រ្គាមបច្ចេកវិទ្យាជាមួយអាមេរិក

2023/09/15 08:42:41 pm        225

ប្រទេសចិនបានបដិសេធរបាយការណ៍នៃការហាមប្រាមលើប្រភេទទូរស័ព្ទអាយហ្វូន របស់ក្រុមហ៊ុន អេបផល (Apple) នៅក្នុងការិយាល័យរដ្ឋាភិបាល ដែលធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន អេបផល បាត់បង់ប្រាក់រាប់លានដុល្លារកាលពីសប្តាហ៍មុន។

ការបដិសេធនេះ បានកើតឡើងបន្ទាប់ពីមានសកម្មភាពសងសឹកជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងចិន ដែលបង្កើនការព្រួយបារម្ភនៃសង្រ្គាមបច្ចេកវិទ្យារវាងប្រទេសមហាអំណាចទាំងពីរ។

ការហាមប្រាមលើផលិតផល Huawei នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា ជាមូលហេតុមួយសម្រាប់ជម្លោះ ដែលកំពុងបន្តនេះ។

ការចេញលក់ ទូរស័ព្ទអាយហ្វូន១៥ ចុងក្រោយបង្អស់របស់ក្រុមហ៊ុន អេបផល ស្របពេលជាមួយនឹងការចេញទូរស័ព្ទថ្មីប្រើប្រព័ន្ធ ហ្វាយជី (5G) ពីក្រុមហ៊ុន Huawei បានបង្កឲ្យមានជាសំណួរអំពីមធ្យោបាយដែលក្រុមហ៊ុន Huawei ទទួលបានបច្ចេកវិទ្យានេះ។

ជាការឆ្លើយតប រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់កំហិតលើក្រុមហ៊ុនអាមេរិក ដែលលក់កម្មវិធី និងឧបករណ៍ទៅឱ្យក្រុមហ៊ុន Huawei ក៏ដូចជាក្រុមហ៊ុនផលិតបន្ទះឈីបអន្តរជាតិ ដែលចាប់ដៃគូជាមួយក្រុមហ៊ុនចិនផងដែរ។

ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន អេបផល ដែលមានចំនួនប្រហែល២០ភាគរយនៃការលក់សរុបរបស់ខ្លួន ហើយរបាយការណ៍នៃបម្រាមការប្រើប្រាស់ទូរស័ព្ទ អាយហ្វូន បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមវិនិយោគិន ដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុន អេបផល ពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារប្រទេសចិន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm