នៅតំបន់ Barroso ស្ថិតនៅភាគខាងជើងប្រទេសព័រទុយហ្គាល់ កិច្ចខិតខំរបស់សហរដ្ឋភាពអឺរ៉ុបសម្រាប់ថាមពលស្អាត ត្រូវបានជំទាស់ដោយក្រុមប្រជាពលរដ្ឋក្នុងស្រុក ។
ក្រុមសកម្មជនទាំងអស់នេះដែលបានតវ៉ាប្រឆាំងផែនការរុករុករ៉ែធម្មជាតិលីចូម គឺជាសារធាតុចាំបាច់សម្រាប់អាគុយរថយន្តអគ្គិសនីនោះ មិនមែនជាក្រុមប្រឆាំងតែមួយនោះទេនៅក្នុងប្លុកមួយនេះ ។

ដីគ្រប់គ្រងដោយអ្នកស្រី Maria Loureiro និងគ្រួសាររបស់គាត់ អាចក្លាយជាកន្លែងផលិតមួយក្នុងចំណោមទីតាំងផលិតធនធានរ៉ែមួយនេះដ៏ធំបំផុតរបស់អឺរ៉ុប ស្របពេលដែលសហភាពអឺរ៉ុប ព្យាយាមកាត់បន្ថយការពឹងផ្អែកលើកន្លែងផ្សេងទៀត ដូចជានៅចិន តាមរយៈការផលិតវត្ថុធាតុដើមត្រូវការសម្រាប់បច្ចេកវិទ្យាថាមពលស្អាតនៅក្នុងស្រុក ។

អ្នកស្រី Maria និយាយថា ខ្ញុំប្រឆាំងនឹងការរុករករ៉ែនេះ ។ ខ្ញុំមិនចង់បានវានោះទេ ហើយខ្ញុំក៏មិនលក់ដីនោះដែរ លុះត្រាតែខ្ញុំត្រូវការលក់វា ។
គួរឲ្យដឹងថា ប្រទេសព័រទុយហ្គាល់ គឺជាប្រទេសផលិតសារធាតុលីចូមធំបំផុតរបស់អឺរ៉ុបរួចទៅហើយជាមួយនឹងផលិតបម្រុង ៦៦.០០០តោន ។
តំបន់ Barroso ដែលទេសភាពភ្នំនៅទីនេះ គឺជាតំបន់បេតិកភណ្ឌរបស់អង្គការកសិកម្ម និងស្បៀងអាហារនោះ សម្បូរដោយរ៉ែធម្មជាតិលីចូម ។
ក្រុមហ៊ុន Savannah Resources ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស ចង់កសាងអណ្តូងរ៉ែ ៤កន្លែងនៅទីនេះ ដើម្បីផលិតសារធាតុលីចូមរាល់ឆ្នាំឲ្យគ្រប់គ្រាន់សម្រាប់អាគុយរបស់រថយន្តអគ្គិសនី EV ប្រហែលកន្លះលានគ្រឿង ។ ពួកគេរំពឹងថា នឹងត្រូវចំណាយប្រាក់ ១៦លានដុល្លារ សម្រាប់ទិញដីជាង ៨០៩ហិចតា ៕